ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Ford មួយគ្រឿងបើកបុកទ្រូងផ្លូវរងការខូតខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញៈ រថយន្ត Ford មួយគ្រឿងបើបរបុកទ្រូងផ្លូវរងការខូចខាតបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាល់ពីវេលា ម៉ោង១២. ៤០នាទីយប់ ថ្ងៃទី២២ ខែមករាឆ្នាំ២០២០ ស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកង៣  ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត Ford ពណ៌ស ពាក់ស្លាកលេខ រដ្ធ34 2-3636 បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថី ព្រះមុនីវង្ស ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ក្បាលនាគពុះចែកទ្រូងផ្លូវអស់ចំនួនមួយកងរីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្តង តែមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចទាក់ទងទៅខាងជំនាញចររាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកវាស់វែងយករថយន្តបង្កទៅរក្សាទុក ដើម្បីដោះ ស្រាយនៅពេលក្រោយ។ ដោយឡែកម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល ៕ ភារ៉ា ដង្កោ


ចែករំលែក៖