ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន អគ្គនាយករង អគ្គនាយ កដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ តំណាងលោក នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនា យកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងកាពារជាតិ បានថ្លែងការកោតសរសើរ ចំពោះបក្ស-រដ្ឋាភិបាល កងទ័ពរំដោះប្រជាជនចិន ជានិច្ចកាលនៅតែបន្តគាំទ្រមិត្តភាពដែកថែបមួយនេះ និងចែករំ លែកបទពិសោធន៍ ជួយដល់មន្ទីរពេទ្យព្រះកេតុមាលា ទទួលបានលទ្ធផលគួរជាទីមោទនៈក្នុងរយះពេលកន្លងមក និងទៅអនាគត ។
ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន ដូច្នេះ ក្នុងពិធីបំពាក់មេដាយសហមេត្រី ថ្នាក់អស្សរិទ្ធជូនប័ណ្ណសរសើរដល់អ្នកឯកទេស ក្រុមទី១៤ សាកលវិទ្យាសុខាភិបាលជើងទឹក កងទ័ពរំដោះប្រជាជនចិន និងស្វាគមន៍ក្រុមទី ១៥ ដែលត្រូវផ្លាស់ប្តូរវេន នារសៀលថ្ងៃអង្ការ ១២ រោច ខែ បុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០ ២០ នៅមន្ទីរពេទ្យព្រះកេតុមាលា ។
លោកឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយក រង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យ ព្រះកេតុមាលា លើកឡើងពីសមិទ្ធផលជាច្រើនដែលមន្ទីរពេទ្យកងទ័ពមួយនេះទទួលបានការកោតសរសើរ ពីយោធិនរបួស-ជំងឺ និងប្រជាពលរដ្ឋមកទទួលសេវាពិនិ ត្យ-ព្យាបាលជំងឺ ដោយយកចិត្តទុក្ខដាក់ពីក្រុមគ្រូពេទ្យ របស់យើងខ្ញុំប្រកបដោយការទទួលខុសត្រូវ តាមជំនាញវិជ្ចាជីវះ និងអនុវត្តតាមទិសស្លោកមួយឃ្លាពោលថា៖”គ្រូពេទ្យជាមាតាដ៏ស្លូ តបូតរបស់អ្នកជំងឺ “។
ក្នុងរយះពេលជាងដប់ឆ្នាំកន្លងមក និងពេញមួយឆ្នាំនេះ ក្រុមវេជ្ជបណ្ឌិត អ្នកឯកទេស ក្រុមទី១៤ បានបំពេញបេសកកម្មមនុស្សធម៌ក្រោមជំនួយរបស់ក្រសួងការពារ ប្រទេសចិនធ្វើឱយមន្ទីរពេទ្យព្រះកេតុមាលាមានវិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត ទាំងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ ។ ជារៀង រាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ៗ២០០៧មក មិត្តចិនបានបញ្ជូនវេជ្ជបណ្ឌិត ឯកទេស វិស្វករ ជាបន្តបន្តាប់មកជួយបង្ហាត់ បង្រៀន និងសហការជាមួយក្រុមគ្រូពេទ្យយើងខ្ញុំ ដោយជ្រើសចេញពីមន្ទីរ ពេទ្យល្បីឈ្មោះនៃៗកងទ័ពរំដោះប្រជាជនចិន ។ យើងខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំនូវចំណងមេត្រីភាពសាមគ្គីភាព និងកិច្ចស ហប្រតិបត្តិការនេះ មិនអាចរបេះសាបសូន្យឡើយ ។
លោកវរសេនីយ៍ឯក ពិសេស លី ជីងហ្វឹង ប្រធានអនុព័ន្ធយោធាសាធារណរដ្ឋប្រជាមានិតចិនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុ ជា និងលោកវេជ្ជបណ្ឌិត លី លីងប្រធានក្រុមទី១៤ និងសហការីដែលត្រូវបព្ចាប់បេសកកម្ម នៅមន្ទីរពេទ្យព្រះកេតុមាលាបង្ហាញនូវចំណងមិត្តភាពដែកថែប កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងែត្រូវបានពង្រឹង ពង្រីកឥតឈប់ឈរ ដោយចាត់ទុក្ខមិត្តដូចបងប្អូន រួមផ្ទៃជាមួយ និងតែងតែរឮកនឹកឃើញគ្នាគ្រប់វេលា យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំ ថាមិត្តថ្មីក៏ដូចជាមិត្តចាស់ ។
បន្តាប់មកក្នុងឱកាសនោះ គណៈអធិបតីក៏បានបំពាក់មេដាយ សហមេត្រីថ្នាក់ អស្សរិទ្ធ ប្រគល់ ប័ណ្ណសរសើរ និងវត្ថុអនុស្សាវរី យ៍ដល់អ្នកឯកទេស ក្រុមទី១៤ ដោយក្តីសោមនស្សរីករាយ ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែល និងឈានចូលមកដល់ចុងសបា្តហ៍នេះ និងទទួលបានជោគជ័យថ្មីៗថែមទៀតត និងឱយដំណើរវិលត្រឡប់ទៅកាន់មាតូភូមិវិញ ប្រកបដោយសុខសុវត្ថិភាព ៕ សុខដុម