ព័ត៌មានទាន់ហេតុការណ៍៖

មេគយ ខណ្ឌ៧ មករា ផ្តល់លទ្ធភាព អោយឈ្មួញធ្វើអាជីកម្មលក់ម៉ូតូគេចពន្ធ ជិតៗសាលាខណ្ឌតែម្តង

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងលក់ម៉ូតូជាច្រើនកន្លែងក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ បានដាក់លក់ជាសាធារណៈ យ៉ាងអនាធិបតេយ្យ ភាគច្រើនគ្មានពន្ធនាំចូល ក្រោមក្រសែភ្នែកក្រុមគយ នៃស្នាក់ការ ការិយាល័យគយ និងរដ្ឋាករ ខណ្ឌ៧មករា អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រុង-ក្រសួង។ ក្នុងនោះមានទាំងការចរាចរណ៍លក់ទូរស័ព្ទគ្មានពន្ធ តាមហាង ប៉ុន្តែក្រុមឈ្មួញ អាចដំណើរការ បន្ទាប់ពីមានអំពើឃុបឃិតគ្នា បង់លុយជាកញ្ចប់ តាមស្ថាប័ននីមួយៗ នៃវប្បធម៍(បើចង់រកសុី ..ត្រូវចេះរកសុី)…។

ជំនាញ និងសមត្ថកិច្ចខ្លះបានលួចបង្ហើបថា៖ មានលក់ម៉ូតូស៊េរីទំនើបៗ សុទ្ធតែគ្មានពន្ធនាំចូល ដាក់បន្លំលួចលក់ជាមួយម៉ូតមានពន្ធ ស្ទើរគ្រប់ទីតាំងហាង ស្តង់ កន្លែងគោកជេ ដំណើរការធ្វើអាជីវកម្ម របៀបទីផ្សារងងឹត បំបាត់ពន្ធរដ្ឋ បង្កើតអោយមានបទល្មើស អាចជនល្មើសប្រើប្រាស់ប្រភេទម៉ូតូអត់ពន្ធ សម្រាប់ជាមធ្យោបាយប្រព្រឹត្តបទល្មើស ក៏អាចថាបាន..!!!
ពួកគាត់បានបញ្ជាក់ថា៖ ម៉ូូតូគ្មានពន្ធ កំពុងបើកចរាចរលក់ដូរដោយរលូននិងជាចំហរពេញទំហឹងនៅក្បែរ សាលាខណ្ឌ៧មករាផ្ទាល់តែម្តង គឺនៅស្តង់បុរីកីឡា សង្កាត់វាលវង់ ស្ថិតនៅខាងលិចពីសាលាខណ្ឌ ចំងាយដីប្រមាណជាង២០ម៉ែត្រ។

ទាំងអាជ្ញាធរ ជាគណៈបញ្ជាការឯកភាពខណ្ឌ សមត្ថកិច្ចជាច្រើនស្ថាប័ន ពិសេសខាងគយ នៃស្នាក់ការ ការិយាល័យគយ និងរដ្ឋាករ ខណ្ឌ៧មករា មិនបង្ក្រាប ឬមានវិធានស្រាវជ្រាវ ឈានដល់កាបង្ក្រាបម្តងណាឡើយ ។

តាមប្រភពពីប្រជាពលរដ្នបានឲ្យដឹងទៀតថា៖ មិនមែនមាននៅស្តង់បុរីកីឡាតែមួយកន្លែងនោះទេ គឺនៅមានម្តុំក្បែងស្តុបអូរស្សីខាងលិចជិតស្តាតអូឡាំពិកទៀត ជាពិសេសនោះគឺផ្ទះដែលយីហោឈ្មោះសៅ ចិន្តាស្ថិតនៅផ្លូលេខ១៦១ផ្ទាល់តែម្តង គឺទីតាំងលក់ម៉ូតូគ្មានពន្ធ រាប់ឆ្នាំសិបមកហើយ មិនដឹងថា ម្ចាស់ទីតាំងខាងលើទាំងនេះមានឥទ្ធិពលខ្ពស់ខ្លាំងជាងអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញ(គយ)យ៉ាងណានោះទេបានជាហ៊ានបើកដំណើរការលក់ម៉ូតូគេចពន្ធជាច្រើនដោយរលូនយ៉ាងនេះ នឹងនៅក្បែរសាលាខណ្ឌ៧មករា ថែមទៀត។

ពាក់ព័ន្ធករណីខាងលើនេះ លោក ពូ សារ៉េត ប្រធានសាខាគយ និងរដ្ឋាករខណ្ឌ៧មករា ប្រាប់អង្គភាព នគរវត្តមិនអាចសុំការបកស្រាយបានទេ តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ដោយលោកគ្រាន់តែបញ្ជាក់ថា៖ កំពុងជាប់ប្រជុំហើយក៏បិទទូរសព្ទ័។
ដោយឡែកលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា បានប្រាប់អង្គភាព នគរដ្រេហ្គន ថា៖ លោកសូមអគុណដែលបានផ្តល់ព័ត៌មាន ខ្ញុំនឹងប្រជុំគណៈបញ្ជាការឯកភាព ហើយនិងមានវិធានការឲ្យមន្ត្រីចុះពិនិត្យក្នុងករណីនេះ៕ស សម


ចែករំលែក៖