ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់បានរអិលជើងចូលទឹកបៀរខាងលិចផ្ទះ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្រែកហៅអ្នកភូមិជួយសង្គ្រោះជីវិតអកុសលហួសពេលទៅហើយ ខណៈធ្វេសប្រហេសតែមួយប៉ព្រិចភ្នែក ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិថ្នល់គ្រួស ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ក្មេងប្រុស រងគ្រោះមានឈ្មោះ គឿន គិត អាយុ២ខួប រស់ក្នុងភូមិ ឃុំ កើតហេតុខាងលើ ។
ប្រភពបន្តថា មុនកើតហេតុម្ដាយជាប់រវល់ធ្វើកិច្ចការក្នុងផ្ទះ ដោយដាក់ឲ្យកូនប្រុសនៅលេងក្បែខ្លួនប្រមាណមួយស្របក់ទើបភ្ញាក់ខ្លួន មិនលឹសូរមាត់កូនទើបប្រញាប់ប្រញាលស្រែកហៅ និងដើររកស្រាប់តែប្រទះឃើញក្នុងមាត់ស្រះ ទើបបង្កការភ្ញាក់ផ្អើល និងស្រែកហៅអ្នកភូមិប្រញាប់ប្រញាលជួយសង្គ្រោះអកុសលហួសពេលទៅហើយ ។
យោងតាមការពិនិត្យសាកសពរបស់នគរបាលផ្នែកជំនាញស្រុក និងគ្រូពេទ្យនៃគឺក្មេងរងគ្រោះស្លាប់ដោយសាររអិលធ្លាក់ចូលក្នុងទឹកបៀរខាងលិចផ្ទះពិតប្រាកដ មិនមានស្នាកស្នាមជារឿងឃាតកម្មអ្វីនោះទេ ។
សពក្មេងប្រុសត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន