ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ២នាក់ឆក់កាបូបពីជនបរទេស

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមានគ្នាចំនួន២នាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនជាតិបរទេស ដែលធ្វើដំណើរតាមផ្លូវបានសម្រេច តែសំណាងអាក្រក់ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០តាមបណ្តោយផ្លូវR6នៅចំណុចបឹងកក់ ដែលស្ថិតនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវចាប់ឃាត់ខ្លួនទី១ឈ្មោះ​ ពូន សុធី ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរបើករថយន្តដឹកសិស្ស ស្នាក់នៅខណ្ឌសែនសុខ និងទី២ ឈ្មោះ ហែម ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃសង្នការរាជធានីភ្នំពេញបានល្បាតតាមដងផ្លូវដើម្បីការពារសុខសុវត្ថភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋានបានប្រទះឃើញក្រុមជនដៃដល់បានជិះម៉ូតូមួយគ្រឿងម៉ាកស្តុបពីពណ៌ខ្មៅសេរី ឆ្នាំ២០២០ពាក់ស្លាកលេខភ្នំពេញ1IB-5580មានគ្នាចំនួន២នាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនជាតិបរទេសដែលកំពុងធ្វើដំណើតាមផ្លូវឆក់បានសម្រេចតែសំណាងអាក្រក់ត្រូវបានប្រដេញតាមចាប់ខ្លួនបានភ្លាមៗទាំង២នាក់តែម្តងយកមកសួរនាំ នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះពិតប្រាកដមែន ។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចំណែកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដើម្បីចាត់ការតាមច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖