ខេត្តស្ទឹងត្រែង៖ អគ្គិភ័យបានកើតឡើងធ្វើឲ្យមានអណ្តាតភ្លើងឆាបឆេះ មួយរំពេចបានឆោឡោភ្ញាក់ផ្អើលដល់អ្នកជិតខាង ទូទាំងខេត្ត និងអាជ្ញាធរក្រុង ខេត្ត រួមទាំងសមត្ថកិច្ចចម្រុះ ចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង ។
ហេតុការណ៍នេះ កើតឡើងនៅវាលាម៉ោង៥និង៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅចំណុចរង្វង់មូលថ្មី ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។
តាមការឲ្យដឹងពីក្រុមគ្រួសាររងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះជ័យ សុជាតិថា មូលហេតុ មកពីទុស្សេខ្សែភ្លើង ព្រីខ្សែភ្លើងរញេរញៃ ចេញពីហាងលក់ទូរស័ព្ទដៃ ដែលគាត់ជួលឲ្យ ទើបបណ្តាល ឲ្យឆ្លងចរន្ធឆាបឆេះតែម្តង ហើយម្យ៉ាងវិញទៀត ម្ចាស់ហាងទូរស័ព្ទនោះមិននៅ នៅតែកូនចៅហើយមិនចេះប្រើ បំពង់ពន្លត់អគ្គិភ័យផងនោះ ថែមទាំងភ័យស្លន់ស្លោ ពេលឃើញអណ្តាតភ្លើងឆេះ ទើបរាលដល់ផ្ទះធំ របស់គាត់តែម្តង ។
បើតាមរបាយការណ៍ស្នកងការដ្ឋាន នគរបាលខេត្ត បានបញ្ជាក់ថាអគ្គិសនីឆាបឆេះកើតឡើង ដោយសារឆ្លងចរន្ធអគ្គសនី ឆេះអស់ផ្ទះឈើប្រកគ្បឿងមួយស្មើ៣ខ្នងទំហំ១៤ម៉ែត្រគុណ៨ម៉ែត្រ កម្មសិទ្ធិរបស់ឈ្មោះជ័យ សុជាតិ មុខរបរជាមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ហើយប្រើប្រាស់រថយន្តបន្លត់អគ្គិភ័យ៤គ្រឿង ក្នុងនោះរថយន្តស្នងការខេត្ត២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់១គ្រឿង និងរថយន្តរបស់ព្រលានយន្តហោះ១គ្រឿង សរុប៤គ្រឿង ចំណាយអស់២០រថយន្ត ខូចខាតអស់ទាំងស្រុង ហើយទប់ស្កាត់ស្ថានការមិនឲ្យ ឆ្លងរាលដាលដល់ផ្ទះអ្នកដទៃឡើយ ។
សូមបញ្ជាក់ថា ក្នុងការអន្តរាគមន៍ពន្លត់អគ្គិភ័យនោះ ក៏មានរថយន្តគូរ៉េដឹកទឹកលក់ របស់ពលរដ្ឋជាច្រើនជួយក្នុងការពន្លត់ និងចំណាយទឹកអស់ជាច្រើនរថយន្តនេះផងដែរ ។
នៅពេលនេះក៏នៅមិនទាន់ដឹងច្បាស់ថា ការឆ្លងចរន្ធអគ្គិសនី បណ្តាលឲ្យឆេះ ហើយឆេះចេញមកពីណា មូលហេតុអ្វីឲ្យប្រាកដ និងខូចខាតអស់ទ្រព្យសម្បត្តិប៉ុន្មាននោះដែរ បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ ស្រាវជ្រាវធ្វើកំណត់ហេតុ ពីម្ចាស់ផ្ទះរងគ្រោះ ហាងលក់ទូរសព្ទដៃ និងអ្នកជិតខាង ៕ មាស សុផាត