ព័ត៌មានទាន់ហេតុការណ៍៖

បើមេដឹកនាំរុស្ស៊ីម្នាក់ទៀតកាន់តំណែងមួយជីវិតនោះ អាមេរិក​នឹងប្រឈមការបាត់បង់មហាអំណាចពិភពលោក

ចែករំលែក៖

ក្រុមអ្នកឯកទេសវិភាគ​ ធ្លាប់បានលើកឡើងថា​​ នៅពេលអនាគត​រុស្ស៊ី និងចិន​ ជាអ្នករៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោក​ ។ ទាំងនោះ បានធ្វើឲ្យអាមេរិកបារម្ភយ៉ាងខ្លាំង ពីការបាតបង់តំណែងមហាអំណាច​ ។ អ្វីដែលអាមេរិក​ព្រួយបារម្ភ​កាន់តែខ្លាំង​នោះ​ គឺការកាន់អំណាចមួយជីវិត​របស់​មេដឹកនាំចិន និងរុស្ស៊ី​ ។

នៅពេល មេដឹកនាំចិន​ បានកែប្រែរដ្ឋធម្មនុញ្ញ អនុញ្ញាតឲ្យមេដឹកនាំស៊ី ជីនពីង កាន់អំណាចដឹកនាំប្រទេសចិន អស់មួយជីវិត​ ។ ទាំងនោះ បានធ្វើឲ្យ​​នយោបាយរបស់ចិន​មិនមានការកែប្រែ ហើយកាន់តែរីកចំរើន​​ខ្លាំងឡើង​ ។ ​ ចំណែកមេដឹកនាំរុស្ស៊ី លោកពូទីន​ ក៏កំពុងកែប្រែរដ្ឋធម្មនុញ្ញ​ដើម្បី​ ដើម្បីដឹកនាំរុស្ស៊ីមួយជីវិត សម្រេចគោលនយោបាយ គ្រប់គ្រងពិភពលោក ធ្វើឲ្យរុស្ស៊ីកាន់តែខ្លាំងឡើង ។ ចំណុចទាំងនោះ បានធ្វើឲ្យអាមេរិក​កាន់តែបារម្ភពីការបាត់បង់មហាអំណាចធ្លាក់​នៅក្នុងដៃ រុស្ស៊ី និងចិន​ ។

ចំពោះការដឹកនាំរបស់លោក ពូទីន​នឹងត្រូវបញ្ចប់ នៅឆ្នាំ​២០២៤ ហើយប្រសិនបើ មិនមានការកែប្រែនោះទេ លោកពូទីន​ និងត្រូវ​បញ្ចប់អាណត្តិ ទាំងនោះហើយទើប លោកពូទីន ព្យាយាមកែប្រែរដ្ឋធម្មនុញ្ញដើម្បីអាចឈរឈ្មោះបាន ក្នុងអាណត្តិទី​៥ជាបន្តទៀត​ ។

សេណារីយ៉ូទី ១ ៖ ការសើរើរដ្ឋធម្មនុញ្ញ មិនអាចចាត់ទុកជា វិធានការហែរហមដោយផលវិបាក ដែលឆ្លុះឲ្យ ឃើញពីហេតុការណ៍កើតមានពីមុនៗឡើយ ។ ការសើរើនេះ ប្រែអ្វីៗទាំងអស់ ឲ្យត្រឡប់ទៅដើមទីវិញ ហើយ អនុញ្ញាតឲ្យលោក វ៉្លាឌីមៀរ ពូទីន បង្ហាញខ្លួនជាថ្មី ! សេណារីយ៉ូនេះ តាមយោបល់ អ្នកច្បាប់ជាច្រើន គឺអាច ប្រព្រឹត្តទៅកើត ប៉ុន្តែ មិនគួរជឿថាពិតឡើយ ។

សេណារីយ៉ូទី ២ ៖ លោក វ៉្លាឌីមៀរ ពូទីន ឡើងដឹកនាំ ក្រុមប្រឹក្សារដ្ឋ – ស្ថាប័នដែលបច្ចុប្បន្ន ស្ថិតក្នុង” សភាពមិនសូវសកម្ម”ទេ ប៉ុន្តែ ជាលទ្ធផលនៃកំណែទម្រង់រដ្ឋធម្មនុញ្ញ ត្រូវមានអានុភាព​មាំមួន ។ ​ វិសោធនកម្ម ស្នើដោយលោក វ៉្លាឌីមៀរ ពូទីន នឹងបង្កើន តួនាទី របស់ស្ថាប័ននេះ ដោយមិនលម្អិតឯណា តើតាមទិសដៅណា ដែលក្រុមប្រឹក្សារដ្ឋនឹងសកម្ម ។ សម្រាប់ អ្នកសង្កេតការណ៍ជាច្រើន ប្រធានាធិបតី រុស្ស៊ីសព្វថ្ងៃ នឹងរក្សាទុក លទ្ធភាពបន្តដើរតួ ហុចមកដោយមធ្យោបាយបញ្ឆិតបញ្ឆៀង​នេះ ។

សព្វថ្ងៃ ក្រុមប្រឹក្សារដ្ឋ ជាអង្គការពិគ្រោះយោបល់ នៅអមប្រធានាធិបតីរុស្ស៊ី ។ ស្ថិតក្នុងសមាសភាព ក្រុមប្រឹក្សានេះ គឺមាន ៖

-ប្រធានសភាឌូម៉ា ,. ប្រធានព្រឹទ្ធសភា , រាល់តែតំណាងពេញសមត្ថកិច្ចរបស់ប្រធានាធិបតី ប្រចាំនៅ​តាម គ្រប់តែ ៨ និគមសហព័ន្ធ , អ្នកដឹកនាំនៃ ក្រុមតំណាងរាស្ត្រទាំង ៤ គណបក្ស ដែលមានអាសនៈប្រចាំ ក្នុងសភាឌូម៉ា , ព្រមទាំង គ្រប់តែ អភិបាលនៃ ខេត្តទាំង ៨៥ ចំណុះសហព័ន្ធរុស្ស៊ី ។ ក្នុងសារប្រចាំឆ្នាំ ថ្លែងទៅកាន់រដ្ឋសភាថ្ងៃ ១៥ មករា លោកពូទីន បានស្នើឲ្យបង្កើនតួនាទី ក្រុមប្រឹក្សារដ្ឋ ហើយចែងអំពី រឿងនេះ នៅជាប់ក្នុងរដ្ឋធម្មនុញ្ញ ។ សំណើលោកប្រធានាធិបតី ពូទីន គឺថា ៖ក្រុមប្រឹក្សារដ្ឋ ជា អង្គការធម្មនុញ្ញ ដែលពិនិត្យមើល បញ្ហានយោបាយក្រៅប្រទេស និង ក្នុងប្រទេស និង បញ្ហាសង្មម-សេដ្ឋកិច្ច ។

“មិនអាស្រ័យ តើក្រុមប្រឹក្សារដ្ឋ នឹងមានរូបរាងយ៉ាងណា បន្ទាប់ពីកំណែទម្រង់រដ្ឋធម្មនុញ្ញ តាមយោបល់ខ្ញុំ គឺនឹងលេចចេញមកជា ការគ្រប់គ្រងប្រទេស ក្នុងសណ្ឋានដែលហៅថា ក្បាលពីរ- នេះជាការវិភាគធ្វើដោយ លោកស្រី Tatiana Stanovaya នៃ មជ្ឈមណ្ឌលជញ្ជឹងគិត R.Politik ។ “ ប្រជាធិបតេយ្យក្បាលពីរនេះ “ នឹងអនុញ្ញាត ឲ្យលោក វ៉្លាឌីមៀរ ពូទីន មិនមែនស្ថិតនៅជាប្រមុខដឹកនាំរដ្ឋទេ ប៉ុន្តែ បន្តស្ថិតនៅក្នុងអំណាច ដដែល” ។ ជម្រើសនេះ អាចឲ្យច្រឡំបាននឹង ជម្រើសធ្វើដោយ លោក Noursultan Nazarbayev ដើម្បី ស្ថិតក្នុងអំណាចនៅ សាធារណៈរដ្ឋកាហ្សាក់ស្ថាន ។ ” គ្រាន់តែ លោក Nazarbayev មិនបានធ្វើកំណែទម្រង់ រដ្ឋធម្មនុញ្ញស៊ីជម្រៅជាងនៅរុស្ស៊ី “លោកស្រី នយោបាយវិទូ Tatiana Stanovaya បង្ហាញឲ្យឃើញ ភាពប្លែកខុសគ្នា រវាង ការសើរើ នៅរុស្ស៊ី និង នៅកាហ្សាក់ស្ថាន ។ នៅរុស្ស៊ី បើលោក វ៉្លាឌីមៀរ ពូទីន ដឹកនាំ ក្រុមប្រឹក្សារដ្ឋ តាមមតិខ្ញុំ គាត់នឹងមានអំណាចទូលំទូលាយជាង អំណាចដែលរក្សាទុក ដោយលោក Nazarbayev ក្នុងប្រទេសកាហ្សាក់ស្ថានរបស់គាត់ ។

សេណារីយ៉ូទី ៣ ៖ លោក វ៉្លាឌីមៀរ ពូទីន លះបង់ គឺ ដើម្បីអ្វីដែលល្អសម្រាប់អំណាច ។ គាត់ស្វះស្វែង ក្នុងគោលដៅតែម្យ៉ាងគត់ គឺដើម្បីឲ្យប្រាកដក្នុងចិត្តថា បន្ទាប់ពីគាត់ អំណាចនៅមានស្ថិរភាព ចំណែក ស្ថាប័នទាំងអម្បាលម៉ាន របស់រដ្ឋ នឹងកាន់តែរឹងប៉ឹង ។ ” គឺជា សេណារីយ៉ូ ដែលគាត់បានដក ពិសោធន៍ ទៅហើយ ក្នុងឆ្នាំ ២០០០ ដែលជា សេណារីយ៉ូ នៃការផ្លាស់ប្តូរមែនពិត ស្រករអ្នកដឹកនាំ- មតិវិភាគនេះ លើកឡើងដោយលោក Arnault Dubien នាយក អង្គការប្រមូល និង ផ្សព្វផ្សាយ​ព័ត៌មាន នយោបាយ សេដ្ឋកិច្ច សង្គម បារាំង-រុស្ស៊ី ប្រចាំនៅក្រុងម៉ូស្គូ ។ មិនត្រូវភ្លេចឡើយសោះឡើយថា លោក វ៉្លាឌីមៀរ ពូទីន បានមានប្រជាប្រិយភាពខ្ពស់ណាស់ កាលពីដើមរង្វង់ឆ្នាំ ២០០០ ផ្ទុយស្រឡះពីលោក Boris Yeltsin ដែលកាលណោះ បានចាកចេញពីឆាកនយោបាយដោយស្ម័គ្រចិត្ត ទៅហើយ ។ ខ្ញុំគិតថា និមិត្តរូប លោក Boris Yeltsin និងពួកអ្នកដឹកនាំសូវៀតមុនគាត់ កាលពី ដើមទសវត្សរ៍ទី ៨០ នៃសតវត្សមុន គឺជា កន្លាស់ បុកទម្លាយខ្លាំងក្រៃ ទាំងសម្រាប់លោកពូទីន ទាំងសម្រាប់ប្រជាពលរដ្ឋរុស្ស៊ី ។ ហើយខ្ញុំមិនប្រាកដឡើយថា ការនឹកស្រមៃចុងក្រោយរបស់លោក ពូទីន គឺបញ្ចប់ជីវិតខ្លួន នៅក្នុងអំណាច” ។

សេណារីយ៉ូទី ៤ ៖ ការផ្ទេរអំណាច អាចប្រព្រឹត្តទៅ តាំងពីមុនឆ្នាំ ២០២៤ ! ពីព្រោះលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន អាចធ្វើឲ្យច្របូកច្របល់ដល់ប្រតិទិនបោះឆ្នោត ហើយរំកិលឲ្យប្រព្រឹត្តទៅមុនពេលកំណត់ ទាំងការបោះឆ្នោតសភា ដែលត្រូវធ្វើ ក្នុងឆ្នាំ ២០២១ ទាំងការបោះឆ្នោតប្រធានាធិបតី ដែលត្រូវធ្វើក្នុងឆ្នាំ ២០២៤!

តាមលោកស្រី នយោបាយវិទូ Tatiana Stanovaya ការប៉ាន់ស្មាន អំពីការបោះឆ្នោតមុនពេលកំណត់ ដែលរមែងចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី គួរតែ ចាប់អារម្មណ៍ឲ្យបានមធ្យ័ត ។ ការនេះ សឲ្យឃើញថា លោក វ៉្លាឌីមៀរ ពូទីន ខំរួសរាន់ ឲ្យបានទៅដល់ទីដៅ ដែលមានចុចទុក ។ មិនតែប៉ុណ្ណោះ ក្នុងសារប្រចាំឆ្នាំ ថ្លែងថ្ងៃ ១៥ មករា ទៅកាន់រដ្ឋសភា គាត់បានប្រកាសអំពីជំនួយសង្គមដែល​តម្រូវឲ្យរដ្ឋចំណាយច្រើន ប៉ុន្តែ សែនសំខាន់៕


ចែករំលែក៖