ព័ត៌មានទាន់ហេតុការណ៍៖

ជនមិនស្គាល់មុខ កាប់យុវជនម្នាក់ជាច្រើនកាំបិតពីក្រោយ ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តសៀមរាប៖ សាហាវព្រៃផ្សៃណាស់យុវជនម្នាក់ឈប់ម៉ូតូចាំមិត្តភក្តិ ត្រូវជនមិនស្គាល់មុខកាប់ជាច្រើនកាំបិត ។

យុវជនម្នាក់ត្រូវជនមិនស្គាល់មុខកាប់ចិញ្ច្រាំដូចសត្វធាតុជាច្រើនកាំបិតពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយមិនដឹងមូលហេតុ ខណៈជនរងគ្រោះកំពុងឈប់អង្គុយលើម៉ូតូចាំមិត្តភក្តិ ក្រោយសណ្ឋាគារសូហ្វីតែល (Sofitel hotel ។

ហេតុការណ៍ដ៍សាហាវព្រៃផ្សៃ បង្កដោយជនមិនស្គាល់មុខនេះ កើតឡើងនៅវេលាម៉ោង ០០:១៥នាទីរំលង អាធ្រាត ឈានចូលថ្ងៃទី ២៦ មករា ឆ្នាំ២០២០ ក្នុងចំណុចក្រោយ អូតែល សូហ្វីថេល ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។ តាមសមត្ថកិច្ចព្រហ្មទណ្ឌ រួមសហការជាមួយការិយាល័យជំនាញបានចុះ ពិនិត្យកន្លែងកើតហេតុ សន្និដ្ឋានថា នេះជា (អំពើហិង្សាមានស្ថានទម្ងន់ទោស) សពជនរងគ្រោះមានឈ្មោះ ហេង វីឆាយ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រសាំង សង្កាត់ ជ្រាវ ក្រុងសៀមរាប ខេត្ត សៀមរាប មុខរបរ លក់ទិញអេតចាយ ។

ទោះជាយ៉ាងក៏ដោយ ព័ត៌មានបឋម តាមការសាកសួរបំភ្លឺ របស់សមត្ថកិច្ច ពីអ្នកជិះជាមួយបានឲ្យដឹងថា គឺជនរងគ្រោះឈប់ម៉ូតូចាំគ្នា ហើយជនមិនស្គាល់មុខបានមកកាប់ពីក្រោយតែម្តង ។

ផ្អែកតាមការពិនិត្យសាកសព ជនរងគ្រោះ គេឃើញជុំវិញខ្លួនសាកសព មានស្នាមកាប់នៅលើក្បាលខាងក្រោយឈៀងខាងស្តាំរាងដូចក្រចកសេះមានប្រវែង១៥ សង្ទីម៉ែត្រ ធ្លាយដល់លលាដ៍ក្បាល ។

សមត្ថកិច្ចសន្និដ្ឋាន​ ជនរងគ្រោះស្លាប់ដោយសារ កាប់នឹងវត្ថុរឹង ទោះជាយ៉ាងណាសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនៃឃាតកម្មនេះ ។ បច្ចុប្បន្នសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖