ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាក្នុងរថយន្ត ដល់ពេលស្រវឹងចេញខាងក្រៅប្រយុទ្ធគ្នា លទ្ធផលចុងក្រោយ អ្នកឈ្នះចូលបុស្តិ៍ អ្នកចាញ់ចូលពេទ្យ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ឆ្លងកាត់ចោមរោមមើល ខណៈមានបុរស២នាក់ ផឹកស្រាស្រវឹងឈ្លោះគ្នាពីក្នុងរថយន្តចេញមកក្រៅ វាយប្រតាយប្រតប់គ្នាបណ្ដាលឲ្យមានរបួសផ្ទៃមុខហូរឈាមសមត្ថកិច្ចឃាត់ខ្លួនជនបង្កភ្លាមៗ ។

ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១៣ ស្ថិតនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ នាង ពុធ អាយុ ២៦ឆ្នាំ រស់នៅភូមិតាជោរ ឃុំសង្កែស្រុករំដួល ខេត្តស្វាយរៀង ។

ចំណែកភាគីរងគ្រោះមានឈ្មោះប៉ែន យឿន អាយុ៣៣ឆ្នាំ រស់នៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។

ប្រភពបន្តថា មុនកើតហេតុជនបង្ក និងអ្នករងគ្រោះបានជិះរថយន្តមួយគ្រឿងហើយបាននាំគ្នាផឹកស្រារហូតដល់ស្រវឹងក៏មានទំនាស់ពាក្យសំដី និងគ្នាយ៉ាងខ្លាំងរួចក៏ឈប់រថយន្តនៅលើផ្លូវជាតិលេខ១៣ចេញមកក្រៅទាំង២នាក់ និងបានប្រតាយប្រតប់បណ្តាលឲ្យអ្នករងគ្រោះដួលត្រូវ និងវត្ថុរឹងរងរបួសដាច់ក្រោមភ្នែកខាងស្ដាំហូរឈាមបង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កែ ដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖