ភ្នំពេញ៖ មេការសំណង់ម្នាក់ធ្លាក់ពី លើអគារកម្ពស់៣ជាន់បាក់កស្លាប់ កាល ពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ដោយសង្ស័យករណី ឃាតកម្ម ( ព្រួតគ្នាវាយទម្លាក់ពីលើអគារកម្ពស់៣ជាន់) ។
សូមជម្រាបថា នៅថ្ងៃកើតហេតុសមត្ថ កិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ រួចទាក់ទងជំនាញកោសល្យវិច័យការរិយាល័យស្នងការរាជធានីភ្នំពេញ ដល់មកន្លែងកើតហេតុ ដើម្បីពិនិត្យលើសាកសព ពេលជំនាញកោសល្យវិច័យការ រិយាល័យស្នងការរាជធានីភ្នំពេញ ចុះទៅដល់រៀបចំពិនិត្យ ស្រាប់តែមួយសន្ទុះក្រោយមក ក៏នាំគ្នាត្រឡប់ទៅវិញតាមបញ្ជារបស់ថ្នាក់លើ រួចប្រគល់ឲ្យកោសល្យវិច័យខណ្ឌអ្នក ពិនិត្យវិញ ក្រោយពីកោសល្យវិច្ឆ័យ រួចសមត្ថកិច្ចបានសន្និដ្ឋានថា សាកសពជនរងគ្រោះពិតជាធ្លាក់ពីលើអាគារស្លាប់ ពិតប្រាកដមែន ហើយបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយសារក្រុមគ្រួសារជនរងគ្រោះមិនបានប្ដឹងផ្ដល់នោះទេ ។
បន្ទាប់ពីធ្វើបុណ្យចប់សព្វគ្រប់នៅថ្ងៃទី ២៥ ខែឆ្នាំដដែល ជនសង្ស័យបានខលទៅឈ្មោះ អ៊ុ ប៉ូណា អាយុ៣៥ឆ្នាំ មុខរបរ មេការ សំណងដូចគ្នាថា ជនរងគ្រោះឈ្មោះ ស៊ូ រ៉ាវេត អាយុ៣២ ឆ្នាំមុខរបរ ជាមេ ការសំណង់ មិនមែនស្លាប់ដោយខ្លួនឯង នោះទេ គឺស្លាប់ដោយសារតែមនុស្ស៣ នាក់ វាយនិងដំបងដែកហើយមិនទាន់ស្លាប់ ក៏រុញទម្លាក់ពីលើអគារកម្ពស់ ៣ជាន់ឲ្យបាក់កស្លាប់ភ្លាមៗ ។
លុះដល់ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ដោយក្រុមគ្រួសារមានការសង្ស័យក៏បានទៅដាក់ពាក់បណ្ដឹងនៅនគរបាលប៉ុស្ដិ៍ក្រាំងពង្រ ក្រោយពីទទួលបានពាក្យបណ្ដឹង នគរបាលប៉ុស្ដិ៍ សហការជាមួយនគរបាលខណ្ឌ ក៏បានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យមកធ្វើការសាកសួរនៅអធិការខណ្ឌដង្កោតែម្ដង ។
សមត្ថកិច្ចបានដឹងថា ជនសង្ស័យឈ្មោះកែវ ចន្ថា អាយុ ៣៦ឆ្នាំ ភូមិព្រៃទប់ ឃុំច្រកម្ទេស ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយក្រុមគ្រួសាររបស់ជនរងគ្រោះស្នើសុំដល់សមត្ថកិច្ចមេត្ដាជួយបើកការស្រាវ ជ្រាវឲ្យម៉ត់ចត់ ដើម្បីរកយុត្ដិធម៌ជូនពួកគាត់ផង ៕ ភារ៉ា ដង្កោ