ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនបើកបុកម៉ូតូលោកតាម្នាក់ស្លាប់យ៉ាងអាណោចអាធម័

ចែករំលែក៖

ភ្នំពេញ៖ លោកតាវ័យ៨៥ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ ខណៈកំពុងជិះម៉ូតូមកពីរកទិញផ្លែឈើសម្រាប់ទុកទៅវត្តត្រូវរថយន្តបែនបើកបុកជាន់អូស កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

លោកតារងគ្រោះមានឈ្មោះ កួយ បាន អាយុ៨៥ឆ្នាំ មានទីលំនៅក្បែរកន្លែងកើតហេរដែរ តែក្នុងភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ លោកតាជិះម៉ូតូឆាលី ពណ៌បៃតង ពាក់ស្លាកលេខ ត 8203 ភព1 ធ្វើដំណើរយឺតៗ តាមផ្លូវបេតុងក្នុងភូមិពីត្បូងទៅជើង ដល់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែរថយន្តបង្កបែន ពណ៌ខៀវ គ្មានស្លាកលេខ បើកពីលិចទៅកើត បុកកិនអូសជនរងគ្រោះ ប្រមាណជាង១០ម៉ែត្រ ស្លាប់កល់ជាប់កង់រថយន្ត អ្នកបើកបរ ចុះរត់គេចខ្លួនបាត់ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុ លោកតាគ្រាន់តែប្រាប់កូនចៅ អ្នកផ្ទះថា ទៅរកទិញផ្លែឈើ នំ ទុកសម្រាប់ទៅវត្ត ចេញបាត់មួយសន្ទុះ ក៏ឮដំណឹងថា ជួបគ្រោះថ្នាក់នេះតែម្តង ។

ករណីខាងលើកើតឡើង សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ ជាក់ស្តែង រួចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងដឹកសពយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កនិងម៉ូតូ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងឯកសារតាមនីតិវិធី ៕ សុខាសែនជ័យ​


ចែករំលែក៖