ទីភ្នាក់ងារព័ត៌មាន aljazeera នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានផ្សាយថា អ្នកជំងឺកូរ៉ូណា នៅក្នុងប្រទេសចិន និងឆ្លងជុំវិញពិភពលោកនោះ បណ្តាលឲ្យស្លាប់កើនឡើង១០៦នាក់ និងជាង៤ពាន់នាក់បានចម្លង ។
ប្រទេសចិន និងប្រទេសដទៃផ្សេងទៀតជុំវិញពិភពលោក បាននិងកំពុងទប់ទល់ជាមួយការឆ្លងរាលដាលជំងឺរលាកសួតថ្មី (coronavirus) ដែលបានសម្លាប់មនុស្សកើនយ៉ាងតិច១០៦នាក់ និងជាង៤០០០នាក់ឆ្លង ។
ប្រទេសអាល្លឺម៉ង់ បានរាយការណ៍ថា មានផ្ទុះករណីជំងឺនេះលើកទីមួយ ខណៈអាមេរិក កាណាដា បានព្រមានពលរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសចិនបើសិនពុំមានបញ្ហាចាំបាច់ ។
មនុស្សជាង៥៦លាននាក់ នៅតាមទីក្រុងចំនួន២០ របស់ប្រទេសចិន ក្នុងនោះរួមមានទីក្រុង វូហាន រដ្ឋធានីខេត្ត Hubei ភាគកណ្តាលរបស់ចិនផងដែរ ទីដែលជំងឺបានផ្ទុះឡើងមុនគេ ត្រូវបានរារាំង ហាមឃាត់ការធ្វើដំណើរចាកចេញធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ ដើម្បីទប់ស្កាក់ការឆ្លងរាលដាលជំងឺ ។
អគ្គនាយកអង្គការសុខភាពពិភពលោក WHO នៅពេលនេះបាននិងកំពុងស្ថិតនៅក្នុងប្រទេសចិន ។
អង្គការសុខភាពពិភពលោកបានទទួលស្គាល់ថា វាជាជំងឺឆ្លងតាមផ្លូវដង្ហើម ដែលបាននិងកំពុងប្រកាសអាសន្ននៅក្នុងប្រទេសចិន ។ ប៉ុន្តែអង្គការនេះកាលពីសប្តាហ៍មុនបានបញ្ជាក់ថា វាឆាប់រហ័សពេក ដែលសម្រេចប្រកាសអាសន្នអំពីជំងឺនេះនៅទូទាំងពិភពលោក ។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០អាជ្ញាធរចិន បានប្រកាសថា អ្នកជំងឺនេះបានស្លាប់កើនឡើង១០៦នាក់ ខណៈឆ្លងថ្មីជិត ១៣០០ករណី ។
គណៈកម្មការសុខាភិបាលខេត្ត Hubei បានបញ្ជាក់ថា មនុស្ស២៤នាក់ផ្សេងទៀតបានស្លាប់ និង ១២៩១នាក់ បានឆ្លង ធ្វើឲ្យចំនួនអ្នកឆ្លងសរុបរហូតដល់ជាង៤០០០នាក់ ៕