ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី ២៨ ខែមករា ដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២០ អាចនឹងមានភ្លៀងធ្លាក់

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្តីពី៖ ស្ថានភាពធាតុអាកាស

ចាប់ពីថ្ងៃទី ២៨ ខែមករា ដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២០ អាចនឹងមានភ្លៀងធ្លាក់ តែក្នុងកម្រិតខ្សោយ។ ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា៖ តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា៖ ចាប់ពីថ្ងៃទី ២៨ ខែមករា ដល់ថ្ងៃទី ៣ ខែកុម្ភៈ សម្ពាធទាបខ្សោយលើផ្ទៃដីគ្របដណ្តប់លើកម្ពុជា ។ ស្ថានភាពបែបនេះ ធ្វើឲ្យ ៖
១- តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន។
– សីតុណ្ហភាពអប្បបរមា មានពី ១៨
-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨
-៣០ °C។
២- តំបន់វាលទំនាបកណ្តាល។
– សីតុណ្ហភាពអប្បបរមា មានពី ២២
-២៥ °C
– សីតុណ្ហភាពអតិបរមាមានពី៣១-៣៣ °C ។
– នៅថ្ងៃទី ២៩-៣១ ខែមករា ៖ ផ្នែកខ្លះនៃតំបន់វាលទំនាបភាគខាងក្រោម
នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ។
៣-តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C។
– នៅថ្ងៃទី ២៨-៣១ ខែមករា៖ ផ្នែកមួយចំនួននៃបណ្តាខេត្តនៅមាត់សមុទ្រ
នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម ។ អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ៕
សុខ ខេមរា

 


ចែករំលែក៖