ភ្នំពេញ៖ បុរសម្នាក់ចេញពីធ្វើការបើកម៉ូតូ លឿនដួលបោកក្បាលនឹងរបាំងថ្មចែកទ្រូងផ្លូវបណ្តាលឲ្យ ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង០២រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ ខៀវ បូរ៉ាវីន អាយុ២៥ឆ្នាំ មុខរបរបមុខរបរបុគ្គលិកនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្នាក់ផ្ទះលេខ៣០ ផ្លូវ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដា pcx ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1HT-1265 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានដួលបោកក្បាលជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបែកក្បាលស្លាណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងជំនាញចុះមកធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូជនរងគ្រោះ សមត្ថកិច្ចបានដឹកយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ រង់ចាំសាច់ញាតិយកឯកសារមកប្រគល់ឲ្យវិញ៕ជ្រោយពេជ្រ