ភ្នំពេញ ៖ ឪពុក និងកូន២នាក់បានសម្រេចចិត្តឡើងមកភ្នំពេញដើម្បីធ្វើការសំណង់ចិញ្ចឹមជីវិត តែបុរសជាកូនតែងតែគិតច្រើន (សតិពុំសូវល្អ) ហើយបានធ្វើអត្តឃាតចង. ក សម្លាប់ខ្លួនក្នុងការដ្ឋានសំណង់ស្លាប់ចោលឪពុក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង ៤៥ នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចក្នុងការដ្ឋានសំណង់ក្នុងសួនវឌ្ឍនៈ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីឪពុកជនរង គ្រោះបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ពឿន ប៉ៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិជីមាស ឃុំម្យាក្រង ស្រុកស្ទោង ខេត្ដកំពុងធំ ។
ប្រភពដដែលបានបន្ដថា មុនពេលកើត ហេតុកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ គាត់ និងកូនបានឡើងមកពីខេត្ដកំពង់ធំ ដើម្បីមកធ្វើការនៅចំណុចកើតហេតុខាងលើ ហើយជនរងគ្រោះបានចូលដេកជា មួយពូ លុះដល់ព្រឹកឡើងវេលាម៉ោង ៤ ទៀបភ្លឺ ចូលថ្ងៃទី២៨ ខែឆ្នាំដដែល ជនរងគ្រោះ និងពូបានឡើងដាំបាយ ប៉ុន្ដែជនរងគ្រោះបានសុំទៅបត់ជើងនៅក្រោយកន្លែងស្នាក់នៅ ទៅបាត់លែងឃើញមកវិញ ។
ប្រភពបានបន្ដទៀតថា នៅវេលាកើតហេតុខាងលើមានអ្នកធ្វើការក្នុងការដ្ឋានជាមួយគ្នាដើរទៅបត់ក៏ប្រទះឃើញសាកសពជនរងគ្រោះចង.កជាប់នឹងជញ្ជាំងបាត់បង់ជីវិតទៅហើយ ទើបបង្កការភ្ញាក់ផ្អើលដល់ឪពុកជនរងគ្រោះមកដល់កន្លែងកើតហេតុតែម្ដង ។ ភ្លាមៗនោះក៏រាយការណ៍សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទង សមត្ថកិច្ចជំនាញកោសល្យវិច័យនៃការរិយាល័យស្នងការរាជធានីភ្នំពេញ ចុះទៅពិនិត្យលើសាកសពជនរងគ្រោះ គឺស្លាប់ដោយសារចងកពិតប្រាកដមែន រួចសមត្ថកិច្ចបានធ្វើលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ភារ៉ា ដង្កោ