កាលពីព្រឹកមិញថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នៅវិមានសន្តិភាព ក្នុងពេលអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជម្រាបជូនបងប្អូនជនរួមជាតិទូទាំងប្រទេសអោយបានជ្រាបថា មកទល់ថ្ងៃនេះ គឺពុំមានប្រជាពលរដ្ឋខ្មែរណាម្នាក់ឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នេះទេ។
ប៉ុន្តែទន្ទឹមនឹងនេះ សូមបងប្អូនយកចិត្តទុកដាក់ចំពោះអនាម័យខ្លួនឯងអោយបានខ្ពស់ ហើយត្រូវមានម៉ាស់ (Mask) ទុកប្រើនៅទីកន្លែងណាដែលចាំបាច់ និងលាងសម្អាតខ្លួនប្រាណដៃជើងអោយបានស្អាតល្អជាប្រចាំដើម្បីចៀសវាងការឆ្លងរោគខាងលេី និងរោគផ្សេងៗ៕