ព័ត៌មានទាន់ហេតុការណ៍៖

បុរសមិនស្គាល់អត្តសញ្ញាណមកពីចម្ងាយធ្វើអត្តឃាតបីដងទើបបានសម្រេច

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ មិនដឹងថា មានវិបត្តិអីបានធ្វើអត្តឃាតដល់ទៅបីលើកទើបបានសម្រេច បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹកថ្ងៃ ពុធ ៥ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចក្រុមទី០១ ស្ថិតភូមិព្រៃទទឺង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុក បវេលបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ អាយុប្រហែល ៣០ ឆ្នាំ បានជិះរ៉ឺម៉កម៉ូតូតែម្នាក់ឯង ហើយខណ:មកដល់ចំណុចខាងលើ មិនដឹងមានរឿងហេតុអីបានឈប់ទិញទឹកបរិសុទ្ធមួយដប រួចយកកញ្ចប់ថ្នាំ(សម្លាប់សត្វកណ្តុរ)ដែលនៅជាប់និងខ្លួនហែកលេបចូលជាមួយទឹកបរិសុទ្ធនោះទៅក្នុងខ្លួន ។ ​បន្ទាប់មកបុរសនេះបានព្យាយាមដើរចូលទៅរករថយន្តដែលបើកបរតាមដងផ្លូវប៉ុនប៉ងធ្វើអត្តឃាតឲ្យរថយន្តបុក ប៉ុន្តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលនៅជិតនោះឃើញទាន់ នាំទៅសង្គ្រោះនៅមណ្ឌលសុខភាព បវេល ដើម្បីលាងជម្រះសារធាតុពុលដោយការ លេបថ្នាំសម្លាប់សត្វកណ្តុរចេញពីក្នុងពោះ ។ ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីសង្គ្រោះរាងធូរស្រាលហើយ បុរសខាងលើបានរត់ចេញពីមណ្ឌលសុខភាពបវេល ហើយឡើងទៅលើដើមចាន់គីរីធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួនបានៃម្រេចតែម្តង ។

មកដល់ពេលនេះសមត្ថកិច្ចស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះមិនទាន់ឃើញនៅឡើយទេ ដូច្នេះហើយទើបស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អំពាវនាវចំពោះក្រុមគ្រួសារ សាច់ញាតិ ឬអ្នកដែលបានស្គាល់បុរសខាងលើ មេត្តាទំនាក់ទំនងទៅកាន់អធិ ការដ្ឋាននគរបាលស្រុកបវេល ខេត្តបាត់ដំបង តាមរយ:ទូរស័ព្ទលេខ 092 232 337 – 012 687 931 ឬទំនាក់ទំនងមកស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងតាមរយ:(ហ្វេសប៊ុកផេក Fac ebook Page) ដើម្បីទទួលយកសាកសពទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីកុំបីខាន ៕ ប្រាថ្នា


ចែករំលែក៖