ភ្នំពេញៈ ក្នុងឱកាសនៃពិធីអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងពិធីប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃល្អមួយចំនួននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបានថតរូបទុកជាអនុស្សាវរីយ៍ក្នុងបរិយាកាសរីករាយបំផុត៕