ព័ត៌មានទាន់ហេតុការណ៍៖

លេចរឿងម្ចាស់ពាន The Voice Kid ពេជ្រ ថៃ ត្រូវក្មេងៗព្រួតវាយនៅសាលា

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ កាលពីថ្មីៗនេះ ថាតារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្ម ហង្សមាស និងជាម្ចាស់ពាន The Voice Kid Cambodia រដូវកាលទី១ ពេជ្រ ថៃ ត្រូវបានក្រុមក្មេងៗ វាយនៅសាលារៀនទួលស្វាយព្រៃ ។ ការធ្លាយនេះក្រោយពីវីដេអូមួយចំនួនត្រូវបានគេចែកចាយ ។

ស្ងប់ស្ងាត់រឿងសិស្សសាលាវាយគ្នាមិនបានប៉ូន្មានផងស្រាប់តែរឿងភ្ញាក់ផ្អើលថ្មីត្រូវបានគេទម្លាយ គឺតារាចម្រៀងវ័យក្មេងមាឌល្អិត ពេជ្រ ថៃ ត្រូវបានសិស្សដូចគ្នាវាយចំមុខនៅក្នុងបរិវេណសាលារៀង ទួលស្វាយព្រៃដែលតារាចម្រៀងរូបនេះរៀន ។ នៅក្នុងវីដេអូ ដែលមានសិស្សានុសិស្ស នៅសាលា ទួលស្វាយព្រៃ ថតបាន គឺបានឲ្យដឹងថា តារាប្រុសវ័យក្មេងរូបនេះ ហាក់ដូចជាខឹងសម្បារ​យ៉ាងខ្លាំង ព្រោះពួកគេ វា យចំរូបគេ ក៏មិនតិចទេ ព្រោះពេជ្រ ថៃ ជាក្មេងដែលអត់ទ្រាំ និងមិនចេះប្រកាន់ច្រើន តែប្រហែលរឿងនេះ រូបគេ ឈឺខ្លាំងហើយ ។

ប្រភពជិតស្និទ្ធបានប្រាប់ឲ្យដឹងថា ពីដំបូងឡើង ពេជ្រ ថៃ ស្ថិតក្នុងហេតុការណ៍នោះដែរ តែរូបគេ មិនមែនជា ក្រុមដែលវា យគ្នានោះទេ ហើយក៏មិនមែនជាមិត្តភក្តិ របស់ក្រុមណា ឬនៅខាងអ្នកណានោះដែរ តែចៃដន្យ ពេជ្រ ថៃ នៅក្បែរ ទើបបណ្តាលឲ្យ ក្រុមក្មេងៗ វា យចំ យ៉ាងដូច្នេះ ។ ហើយប្រភពជិតស្និទ្ធ បានបន្តថា ពេជ្រ ថៃ ឈឺគួរសមដែរ ហើយពេលនោះ រូបគេ ក៏បានខលទៅប្រាប់អាណាព្យាបាល ពីរឿងហេតុនោះ ។

នៅមិនទាន់ទាក់ទងតារាចម្រៀង ពេជ្រ ថៃ និងនាយកគ្រប់គ្រងសាលាទួលស្វាយព្រៃបាននៅឡើយទេ ទោះជាយ៉ាងណាអ្នកជិតដិត នឹងពេជ្រ ថៃបានលើកឡើងថាពេជ្រ ថៃ ជាក្មេងដ៏ល្អ និងខំប្រឹងប្រែងរៀនសូត្រម្នាក់ ហើយចាប់តាំងពីរូបគេ បានជាប់ពាន គឺនៅតែបន្តការសិក្សា នៅសាលា មិនសូវដាច់ តែនៅពេល មានកម្មវិធីលើឆាក ក៏រូបគេ ដាក់ច្បាប់បន្តិចបន្តួច តែមិនដែលចោល ពេលវេលារៀននោះទេ ហើយនៅសាលារៀន រូបគេជាក្មេងម្នាក់ ដែលមានចរិតរួសរាយ រាប់អានមិត្តភក្តិដូចធម្មតា ជួនកាល ពេជ្រ ថៃ បង្កបរិយាកាស ឲ្យអ្នកគ្រូ លោកគ្រូ មិត្តភក្តិ សើចសប្បាយ និងមិនដែលបង្កជម្លោះណាមួយនោះឡើយ៕ វឌ្ឍនា


ចែករំលែក៖