ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បានបើករថយន្តយ៉ាងលឿន បុកបង្គោលភ្លើង១ដើម និងស្លាកប៉ាណូរបស់ ស្ថានីយប្រេងឥន្ធន: បាក់រាបដល់ដី

ចែករំលែក៖

ភ្នំពេញ: នារីម្នាក់បានបើករថយន្តយ៉ាងលឿន បានរេចង្កូតធ្លាក់ចេញពីផ្លូវទៅបុកបង្គោលភ្លើង១ដើម និងស្លាកប៉ាណូរបស់ ស្ថានីយប្រេងឥន្ធន: LHR បាក់រាបដល់ដី។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង១រំលង អធ្រាត្រថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវហាណូយខាងជើង ហ្គ្រេនភ្នំពេញ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញនារីម្នាក់ បានបើករថយន្ត១គ្រឿងម៉ាក តូយូតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AW-0265 ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន។ ខណៈមកមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅបុកស្លាក ប៉ាណូរបស់ស្ថានីយប្រេងឥន្ធន: LHR រួមជាមួយនិងបង្គោល ភ្លើង១ដើម បណ្ដាលឲ្យបាក់រលំសង្កត់ទៅលើរថយន្ត និង ធ្លាក់ខ្សែភ្លើងរាយប៉ាយ តែសំណាងល្អហេតុការណ៍នេះមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។

ក្រោយកើតហេតុបានមួយសន្ទុះ ស្រាប់តែមានរថយន្តមិន ចាំម៉ាក១គ្រឿង បានបើកមកដឹកយកនារី ដែលជាអ្នក បើកបររថយន្តបង្ក ចេញពីកន្លែងកើតហេតុបាត់ទៅ។

បន្ទប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ រួចទាក់ទងទៅជំនាញចុះមកស្ទូចយករថយន្តបង្ក ទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖