ព័ត៌មានទាន់ហេតុការណ៍៖

សាកសពស្រី្ត៣នាក់តម្កល់តម្រៀបគ្នាដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉ូឡា បុករថយន្តដឹកអេតចាយ

ចែករំលែក៖

ខេត្តព្រៃវែង៖ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយកើតឡើងដោយរថយន្តហ៊ីយ៉ាន់ដាយធុនធំកង់៦ដឹកអេតចាយបុកជាមួយរថយន្តតូយ៉ូតាកូរ៉ូឡាបណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិងរងរបួសធ្ងន់៤នាក់ កាលពីវេលាម៉ោង ៣នឹង១៥នាទីរសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៨A ស្ថិតត្រង់ចំណុចភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានពីកន្លែងហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកូរ៉ូឡាពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2E.6156 បើកបរក្នុងទិសដៅពីកើតទៅលិច។លុះដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកជាមួយ រថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយពណ៌ ស ពាក់ស្លាកលេខភ្នំពេញ3E.7722ដែលកំពុងបើកបរក្នុងទិសដៅ បញ្ច្រាស់ទិសគ្នា បុកចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកជិះក្នុងរថយន្តកូរ៉ូឡា ស្លាប់៣នាក់នឹងរបួសធ្ងន់៤នាក់ភ្លាមៗ ។

អ្នកបើកបររថយន្តកូរ៉ូឡាត្រូវបានគេស្គាល់ ឈ្មោះ ម៉ៅ សៅ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ បម្រើការងារនៅ ពន្ធនាគារខេត្តព្រៃវែង រស់នៅភូមិឡូតិ៍៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បើកបរពីទិសខាងកើត ទៅលិច ។ក្នុងនោះមានអ្នករួមដំណើរ៦នាក់ របួសឆ្ងន់ ៤នាក់, ស្រី ០២នាក់ ស្លាប់នៅកន្លែងកើតហេតុ ៣នាក់ ស្រី ទាំង៣នាក់។

ចំណែកឯអ្នកបើកបររថយន្តធំដឹកអេតចាយមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុគេចខ្លួនបាត់។

សមត្ថកិច្ចអះអាងថាមូលហេតុ គឺដោយសាររថយន្ត កូរ៉ូឡា បើកបំពានគន្លងទៅបុករថយន្តហ៊ីយ៉ាន់ដាយដឺកអេតចាយ ។

ចំពោះអ្នករងរបួសត្រូវបានសមត្ថកិច្ច បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរ។ចំណែក វត្ថុតាងសមត្ថកិច្ចយកមកទុកនៅប៉ុស្តិ៍នគររដ្ឋបាលជាខ្លាង។ រីឯសាកសពទាំង៣នាក់បានតម្កល់តម្រៀបគ្នារង់ចាំប្រគល់ជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា


ចែករំលែក៖