ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យរុករកវត្ថុបុរាណ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តព្រះវិហារ: ជនសង្ស័យចំនួន៥នាក់ បានធ្វើសកម្មភាពរុករកវត្ថុបុរាណនៅតំបន់បរិវេណប្រាទខ្នា ដែលជាតំបន់ហាមឃាត់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមនឹងវត្ថុតាង ជាឧបករណ៍សម្រាប់ប្រើ ស្របនឹងរុករកវត្ថុបុរាណ ត្រូវកម្លាំងរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារដឹកនាំដោយលោកនៅ ចាន់គង់ ប្រធានមន្ទីរ មន្ត្រីកិច្ចសន្យា(ឆ្មាំ) បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត។

ដឹកនាំដោយលោកវរសេនីយ៍ឯក គឺ ឆេងហៀត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំកម្លាំងចំនួន១៥នាក់បានចុះប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនជនសង្សយ័ឈ្លៀតឪកាសប្រព្រិត្តបទល្មើសចំនួន៥អ្នក រួមនឹងវត្ថុតាងជាប់ខ្លួន ករណីបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៦,៣០នាទីព្រឹក ថ្ងៃទី៤ ចំនួន៣អ្នក នឹង២អ្នកទៀតនៅវេលាម៉ោង៧,៣០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភះឆ្នាំ២០២០ នៅទីតាំងចំណុចប្រាសាទខ្នារ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជុំវិញរឿងនេះសមត្ថកិច្ចអាវុធហត្ថបានបញ្ចាក់ថា: ការឃាត់ខ្លួនជនសង្ស័យចំនួន៥អ្នកខាងលើនេះ បានធ្វើឡើងនៅចំណុចខាងលើ ពេលវេលាម៉ោង នឹងថ្ងៃខុសគ្នា បានឃាត់ខ្លួន០៣នាក់នឹងឧបករណ៍ រាវរកវត្ថុបុរាណចំនួន០២គ្រឿង នៅខាងត្បូងប្រាសាទខ្នារចម្ងាយ១០០ ម៉ែត្រនៅវេលាម៉ោង៦,៣០នាទីពនរឹកថ្ងៃទី៤។

លុះព្រឹកឡើងនៅវេលាម៉ោង ៧:៣០នាទី កម្លាំងអាវុធហត្ថបានបន្តឃាត់ខ្លួនមេខ្លោងចំនួន ០២នាក់បន្ថែមទៀត សារុប០៥នាក់និងរថយន្ត០១គ្រឿង ម៉ាកហើមពណ៌សំបកឪឡឹក ពាក់ស្លាកលេខសៀមរាប2A.1972 និងឧបករណ៍រាយនៅតាមផ្លូវសម្រាប់ស្រូបរកវត្ថុបុរាណ។

ក្នុងនោះមានជនសង្ស័យម្នាក់ជាថៅកែ មានឈ្មោះ ហេង ប៊ុនសុខុន អាយុ៣៧ឆ្នាំ ស្នាក់នៅឃុំសាលាកំរើក ខេត្តសៀមរាប និងប៉ាក់ពួក៤នាក់ទៀត រស់នៅខេត្តបន្ទាយមានជ័យ ក្រោយពីបានឃាត់ខ្លួនជនឈ្លៀតឪកាសទាំង៥នោះរួចមក សមត្ថកិច្ចបាននាំខ្លួនមកសាកសួរ ដើម្បីកសាងសំណុំរឿងនឹងបញ្ចូនខ្លួន ទៅសាលាដំបូងខេត្តព្រះវិហារ ចាត់ការទៅតាមនិតិវិធីច្បាប់ ៕
មាស សុផាត


ចែករំលែក៖