ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ៃលិនចុះបង្ក្រាបករណីមុខសញ្ញា គ្រឿងញៀនមួយសម្បុកធំ ឃាត់ខ្លួនមនុស្សប្រុស ស្រីបានចំនួន៧នាក់ជាជនសង្ស័យ

ចែករំលែក៖

ខេត្តប៉ៃលិន៖ កម្លាំងនគរបាលនៃអធិការក្រុងប៉ៃលិនបាន ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន និង​ប្រើប្រាស់​សារធាតុ ញៀនខុសបទល្មើសនឹងច្បាប់ បាន​ឃាត់​ខ្លួនមនុស្ស​ប្រុសស្រីជាជនសង្ស័យ​មានចំនួន ៧​នាក់ និងរួមនឹងវត្ថុតាងថ្នាំសារធាតុញៀន​មួយចំនួន ។

ករណីចុះបង្ក្រាបទីតាំង មុខសញ្ញានេះនៅ វេលា​ម៉ោង​១២​ ថ្ងៃត្រង់ រហូតដល់​ម៉ោង​១៩​និង​០០​នាទី​ ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​ចំនួន​២ ទី១ នៅភូមិ​បរ​ឌិន​នៀវ ទី២​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។​

បើតាមជំនាញសមត្ថកិច្ចនគរបាលក្រុងប៉ៃលិន
បានឲ្យដឹងថា ៖ នៅមុន​ពេលចុះបង្កាប ​កម្លាំង​ជំនាញបានធ្វើការស្រាវជ្រាវមុខសញ្ញារួមក៏បាន ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ​ឈ្មោះ ណុះ ហ្វ​រី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ចំណុច​ខាងក្រោយ​វិហាខ្មែរ ​អ៊ីស្លាម នៅក្នុង​ភូមិបឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ​បានដក​វត្ថុតាង មានម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ (​សង្ស័យ​ម៉ា​ទឹកកក​) ចំនួន​៣​កញ្ចប់​តូច និង ​០១​កញ្ចប់​ធំពីជនសង្ស័យ។

សមត្យកិច្ចជំនាញបាន​បន្តថា​ ៖ បន្ទាប់ពីកម្លាំង​បានការឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ រួច ​ជំនាញក៏​បានបន្ត​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​បន្ថែម​ទៀត ដែល​ជា​អ្នក​ជួញដូរ​សារធាតុញៀន​ល្មើ
សនឹងច្បាប់ ជនសង្ស័យ៣ នាក់ស្ថិតនៅ​ចំណុច​កន្លែង​ចិញ្ចឹម​មាន់​ មួយ​កន្លែង ក្នុង​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិនដោយ​រឹប​អូស​បានវត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​សង្ស័យ​ម៉ា​ទឹក​ក​)​ចំនួន​០៧​កញ្ចប់​តូច និង​០៣​កញ្ចប់​ធំ ក្រោយ មកទៀត រហូតដល់​វេលា​ម៉ោង​១៩ និង​០០​នាទី យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​បន្ថែម​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿង​ញៀន​ខុសច្បាប់ នៅ​ចំណុច​កើតហេតុ​ខាងលើ​ផងដែរ ។

ជនសង្ស័យ ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់​ខ្លួន​រួម​មាន ​៖ ទី​១.​ឈ្មោះ ណុះ ហ្វ​រី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ចំណុច​ខាងក្រោយ​ព្រះវិហា​អ៊ីស្លាម ស្ថិតក្នុង​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​, ទី​២.​ឈ្មោះ ចាន់ សំណាង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន អ្នក​ជួញ​ដូរ​គ្រឿងញៀន ទី​៣.​ឈ្មោះ ភូ រ៉ា ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ត្រូវជា​ប្រពន្ធ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ,​ទី​៤.​ឈ្មោះ សំ រិ​ទ្ឋ ភេទ​ស្រី អាយុ​៣២ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ត្រូវជា​ប្រពន្ធ ជន​សង្ស័យ​ជួញដូរ​គ្រឿងញៀន ទី​៥.​ឈ្មោះ សា វីន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (​មាន​ផ្ទុក​សារធាតុ​ញៀន​) ,​ទី​៦.​ឈ្មោះ ណេង សុភា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (​មាន​ផ្ទុក​សារធាតុ​ញៀន​)​ និង​ទី​៧.​ឈ្មោះ សាន់ ញាក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ច្នៃ​ត្បូង រស់​នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (​មាន​ផ្ទុក​សារធាតុ​ញៀន​)។​

បច្ចុប្បន្នជនសង្ស័យទាំងអស់ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ កំពុងធ្វើការ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន និង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅតុលាការចាត់ការតាមនិតិវិធី ៕​ស សារ៉េត


ចែករំលែក៖