ព័ត៌មានទាន់ហេតុការណ៍៖

មានលោកធំឈូសឆាយយកដីសហគមន៍ធ្វើកម្មសិទ្ឋិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ដីសហគមន៍ព្រៃឈើស្រង់ដែលជាដីពរៃបំរុងរបសរដ្ឋពេលនេះរងការបំផ្លិចបំ្លាញពីសំណាក់មន្ត្រីយោធាពាក់ផ្កាយ២មួយរូបដែលឈរជើងនៅសាលាហ្វឹកហ្វឺនភ្នំស្រង់ របស់បញហជាការដ្ឋានអង្គរក្ស។

ករណីនេះលោកមេឃុំឆ្លើយទាំងរដាក់រដុបថាមានគេឈូសមែនចំណែកលោកអភិបាលស្រុកវិញប្រាប់ថាមិនបានដឹងនោះទេចាំសួរថ្នាក់ក្រោមមើលសិន។

ប្រភពបង្ហើបថា​ដី​ព្រៃ សហគមន៍​ដែលលោកផ្កាយ២ឈូសឆាយរំលោភយកនេះស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រង់ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​

បុគ្គលដែលអាងអំណាចខ្លួនពាក់ផ្កាយ២មករំលោភយកដីសហគមន៍នេះមិនត្រូវបានស្គាល់ឈ្មោះនោះទេតែគេដឹងថាជាក្មួយប្រុសរបស់នាយឧត្តមសេនីយ៍យោធាជាន់ខ្ពស់មួយរូបនៅបញ្ជាការដ្ឋានអង្គរក្ស។

បើតាមប្រភពបានប្រាប់ថាដីសហគមន៍នេះខាងជំនាញមេព្រៃក៏ដូចជាស្ថាប័នពាក់ព័ន្ឋ បាន​ចុះ​មក​ពិនិត្យ​មើល​និងបោះបង្គោលព្រំ​ដីសំគាល់ជាដីសហគមន៍និងមានចុះMOU ជាមួយក្រសួងកសិកម្មទៀតផង។

មន្ត្រីសាលាស្រុកគងពិសីមួយរូបបានលើកឡើងថាជាធម្មតាដីសហគមន៍ជាដីព្រៃបំរុងរបស់រដ្ឋ ហើយបានចុះបញ្ជីនៅក្រសួងកសិកម្មទៀតដូច្នេះគ្មានបុគ្គលណាមួយរំលោភបំពានយកបានឡើយ ទោះបុគ្គលនោះមានឋានះបុណ្យស័ក្តិប៉ុនណាក៏ដោយ។ការធ្វើបែបនះជាការរំលោភបំពានយកដីរដ្ឋដោយខុសច្បាប់ត្រូវតែមានទោស។

មិនអាចសុំការបកស្រាយណាមួយពីលោកផ្កាយ២ ក្មួយប្រុសលោកផ្កាយ៤បានទេពាក់ព័ន្ឋនឹងការប្រើអំណាចយោធាមករំលោភដីរដ្ឋនេះ។

បើតាមមន្ត្រីរដ្ឋបាលព្រៃឈើមួយរូបបានលើកឡើងថា ដីសហគមន៍ដែលបានចុះបញ្ជីនៅក្រសួងកសិកម្មហើយគ្មានជនណាមួយមានសិទ្ឋិឈូសឆាយរំលោភយកបានឡើយ ព្រោះជាដីព្រៃបំរុងរបស់រដ្ឋដើម្បីស្តារព្រៃឈើទុកប្រើប្រាស់រួមក្នុងសហគមន៍។

ទាក់ទង​មន្ត្រី​យោធា​អាងអំណាច​ដែលបាន​ទៅ​រុករាន​យក​ដី​ព្រៃ​សហគមន៍​មកធ្វើកម្មសិទ្ឋិនេះដែរបើ​យោង​តាម​ការ​អះអាង​ពី​ពលរដ្ឋ​ជាច្រើននៅក្នុងឃុំស្រង់និយាយ​ថា ពួក​គាត់​គ្រោង​នឹង​ទៅ​ជួប​លោក​អភិបាល​ខេត្តកំពង់ស្ពឺ ឱ្យ​ចុះ​មក​ពិនិត្យ​ដី​ព្រៃ​សហគមន៍​ជាច្រើន​ហិ​កតា ដែល​កំពុង​ត្រូវ​បាន​គេ​យក​ទៅ​លក់​និង​ធ្វើ​កម្មសិទ្ធិ ដែល​កំពុង​ក្លាយជា​សាច់​ជ្រូក​បី​ជាន់​ទៅ​ហើយ​នេះ នឹងចង់សួរថា តើ​រដ្ឋ​យក​វិញ​ឬ​យ៉ាងណា​ឱ្យ​ច្បាស់ ងាយស្រួល​គ្រប់គ្រង កុំឱ្យ​ស្ទាក់ស្ទើរ​ដូច​សព្វថ្ងៃ​។

ពាក់ព័ន្ឋបញ្ហានេះដែរលោកអូនប៉េងមេឃុំស្រង់ បានប្រាប់តាមទូរស័ព្ទទាំងរដាក់រដុបថា”ឃើញមានមែនគេជីកកាយដីសហគមន៍នោះ!ប៉ុន្តែភាគច្រើនគាត់ទិញពីប្រជាពលរដ្ឋនៅទីនោះ លោក មេឃុំហាក់បីដូចជាឆ្លើយរបៀបរដាក់រដុបជាមួយអ្នកសារព័ត៌មានយើងទាំងញ័រមាត់។លោកមេឃុំបន្ថែមថារឿងជីកកាយដីសហគមន៍នោះវាប៉ះពាល់តិចដែរឃើញមេព្រៃអោយសហគមន៍ដើរមើលដែរ រាយការណ៍ក៏ស្ងាត់បាត់ទៅ ។ ក្រោយមកលោកប្រាប់ថារវល់ហើយក៏បិតទូ័ព្ទតែម្តង។

ដោយឡែកលោកអភិបាលស្រុកគងពិសីបានឆ្លើយមិនដឹងចាំសួរទៅថ្នាក់ក្រោមសិន។ មហាជន
មានការលើកឡើងថាករណីនេះគឺដោយសារតែភាពខ្វះចន្លោះរបស់មន្ត្រីរផ្នែករដ្ឋបាលព្រៃឈើ បសេដ្ឋនិងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើគងពិសីតែម្តង។ទោះជាមានការលើកឡើងបែបនេះក្តីមន្ត្រី រដ្ឋបាលព្រៃឈើគងពិសីមួមួយរូបបានប្រាប់ថាខាងសង្កាត់រដ្ឋបាលព្រៃឈើគងពិសី មិនបានព្រងើយកន្តើយនោះទេថែមទាំងបានប្រាប់អោយប្រធានសហគមន៍ធ្វើរបាយការណ៍ហើយតែមិនទាន់ឃើញផ្ញើមក ដោយសារតែប៉ុន្នមានថ្ងៃនេះខាងមេព្រៃជាប់សិក្ខាសាលានៅភ្នំពេញ មិនទាន់បានសួរនាំនៅឡើយ។

មន្ត្រីដែលបន្តថារឿងនេះមិនអាចព្រងើយកន្តើយបាននោះទេ ទោះជាអ្នកនោះមានឋានះប៉ុនណាក៏ដោយគឺត្រូវតែធ្វើរបាយការណ៍ដកហូតយកមកថែរក្សាជាសម្បត្តិរដ្ឋវិញ ហើយអ្នករំលោភនោះក៏មិនអាចលើកលែងបានដែរ ៕ សេនាស័ក្តិ


ចែករំលែក៖