ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ឆក់ទូរស័ព្ទនារីម្នាក់បានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ​៖​ នារីម្នាក់ជិះម៉ូតូតាមផ្លូវត្រូវជនសង្ស័យជិះម៉ូតូមកពីក្រោយឆក់យកទូរស័ព្ទបានសម្រេចហើយគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ​ ឆ្នាំ២០២០​ នៅចំណុចមុខការហ្វេអាម៉ាហ្សូន​ តាមបណ្តោយផ្លូវមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះឈ្មោះសែមឡង់ឌី​ ភេទស្រី អាយុ៣០ឆ្នាំ​ មុនរបរបុគ្គលិកនៅភ្នំពេញស្ពតក្លឹប​ ស្នាក់នៅបន្ទប់ជួលសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូចេញពីនៅភ្នំពេញស្ពតក្លឹប​ បំណងជិះទៅផ្ទះនៅសង្កាត់បឹងសាឡាង​ ដោយជិះម៉ូតូបណ្តើរស្តាប់កាសបណ្តើរ​ ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីលិចទៅកើត​ខណៈមកដល់ចំណុចកើតបំណងបត់ឆ្លងផ្លូវ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូស្កុបពីមិនចាំស្លាកលេខមកពីក្រោយបានធ្វើសកម្មភាពលូកយកទូរស័ព្ទម៉ាក iPhone 7plus ពីហោបៅហើយគេចខ្លួនបាត់។

ក្រោយកើតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹកដើម្បីងាយស្រួលសមត្ថកិច្ចតាមស្វែងរក ៕ សុខាសែនជ័យ​


ចែករំលែក៖