ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចប់ភារកិច្ច លោក លីម ចាន់សូភី ដន្លងលោកផ្កាយ២ អ៊ាវ ចំរើន ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ លោក លីម ចាន់សូភី អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល និងជាដន្លងលោកផ្កាយ២ អ៊ាវ ចំរើន ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញសេចក្តីប្រកាស ស្តីពី៖ ការបញ្ចប់ភារកិច្ច កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សង្ស័យអាចជាប់ពាក់ព័ន្ធនឹងរឿងមិនប្រក្រតីកន្លងមក ក្នុងរឿងរៀបចំដីមានភាពមិនប្រក្រតីជាមួយ លោក ផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ ដ៏ល្បីរន្ទឺពេញខេត្តកណ្តាល ។

យោងតាមប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា៖ បញ្ចប់ភារកិច្ច លោក លីម ចាន់សូភី ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល ដោយចាត់ឱ្យទៅបម្រើការងារ នៅនាយកដ្ឋានអភិរក្សសុរិយោដី ចំណុះអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ តែងតាំង លោក សុក កាន់ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល ជំនួស លោក លីម ចាន់សូភី។

សូមរម្លឹកថា៖ លោក លីម ចាន់សូភី ដន្លង លោកផ្កាយ២ អ៊ាវ ចំរើន ឈានដល់ប្តួរភារកិច្ចដូចគ្នា ចេញពីខេត្តដូចគ្នា សុទ្ធតែជាតំណែងដែលត្រូវសោកស្តាយ តែធ្វើម្តេចបើថ្នាក់លើតម្រូវ និងមើលឃើញពីសមត្ថភាព បុគ្គលិកលក្ខណៈរបស់គាត់ជាដើម៕សុខ ខេមរា


ចែករំលែក៖