ខេត្តសៀមរាប៖ កម្លាំងអាវុធហត្ថស្រុកវ៉ារិន សហការជាមួយកម្លាំងសង្កាត់ រដ្ឋបាលព្រៃឈើស្រែណូយបានបង្ក្រាបគោយន្តកន្ត្រៃ០១គ្រឿង ដឹកឈើល្មើសច្បាប់ជាប្រភេទឈើអារប្រភេទលេខ៣ចំនួន១០០សន្លឹក ស្មើនឹង៣ម៉ែត្រត្រីគុណ ដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង២១និង២០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុច ភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្ត សៀមរាប ។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានឲ្យ ដឹងកាលពីរសៀលថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២០ថា កម្លាំងសង្កាត់ រដ្ឋបាលព្រៃឈើស្រែណូយ សហការជាមួយកម្លាំងអាវុធហត្ថ ស្រុកវ៉ារិន បានចាប់ឃាត់គោយន្តកន្ត្រៃ០១គ្រឿង ដឹកឈើអារប្រភេទលេខ៣ចំនួន ១០០សន្លឹក ស្មើនឹង៣ម៉ែត្រត្រីគុណ ដឹកជញ្ជូនផលអនុផល ព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើត្រង់ចំណុចភូមិ គោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ប្រព្រឹត្តឡើងដោយ ឈ្មោះ សំបូរ សៀងហៃ ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ដូនអែម ឃុំគោកដូង ស្រុកវ៉ារិន ខេត្តសៀមរាប ។
បច្ចុប្បន្នវត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ ស្រែណូយ ដើម្បីកសាងសំណុំរឿចាត់ការតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី