ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទដៃពីនារីម្នាក់កំពុងដើរតាមផ្លូវតែមិនបានសម្រេចត្រូវប្រជាពលរដ្ឋនាំគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាលៈ ក្រុមជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នា ឃើញនារីម្នាក់កំពុងនិយាយទូរស័ព្ទដើរតាមផ្លូវ ក៏ធ្វើសម្មភាពឆក់ តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋជិតខាងនាំគ្នាជួយអន្តរាគមន៍ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង១និង៤៨នាទីរំលងអាធ្រាត្រ ត្រង់ ចំណុចផ្លូវជាតិលេខ៥១ ស្ថិតក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យ២នាក់ ទី១-ឈ្មោះ សាក់ ផៃរ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតុិខ្មែរ មុខរបរ ចុង
ភៅ មានទីលំនៅភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២-ឈ្មោះ រស់ មករា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតនៅ មានទីលំនៅភូមិឧកញ៉ាភេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ចំណែកនារីរងគ្រោះឈ្មោះ មុី វិច្ឆិកា ហៅរីណា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចាក់ភ្លេងខារ៉ាអូខេ បច្ចុប្បន្នស្នាក់នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយឡែកវត្ថុតាងចាប់យកមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ០១៦ គ្មានស្លាកលេខ១គ្រឿង លេខតួនិងលេខម៉ាសុិន 9499314 ,ទូរស័ព្ទ៣គ្រឿង ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានដើរពីហាង ជួច ហេង មកផ្ទះតាមផ្លូវជាតិលេខ៥១ លុះជិតដល់បន្ទប់ជួលស្រាប់តែ ជនសង្ស័យជិះម៉ូតូមកដល់ ហើយឆក់ទូរស័ព្ទពីដៃនារីរងគ្រោះ រួចជិះរត់ទៅផ្លូវលេខ៤១ ខណៈនោះក៏ផ្អើលឆោឡោរដល់ប្រជាពលរដ្ឋជិតខាង នាំគ្នាជួយអន្តរាគមន៍ រហូតចាប់ខ្លួនជនសង្ស័យទាំង២នាក់បាន នៅផ្លូវលេខ៤១ ហើយយកមកប្រគល់ជូនសមត្ថកិច្ចតែម្តង។

តាមចម្លើយសារភាពរបស់ ជនសង្ស័យឈ្មោះសាក់ ផៃរត្ន បានសារភាពថា ខ្លួនជាអ្នកបើកម៉ូតូឯ ឈ្មោះ រស់ មករា ជាអ្នកឆក់។ ករណីនេះកម្លាំងជំនាញកំពុងបន្តកសាងសំណុំរឿងតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖