ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ១៣ឆ្នាំ ធ្វើអត្តឃាតនៅក្នុងផ្ទះ បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីអាយុ១៣ បានធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន នៅក្នុងផ្ទះ បង្កឲ្យផ្អើលឆោទ្បោ ដល់គ្រួសារ និងអ្នកភូមិ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវឌឿងហែម ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពត៌មានពីអ្នកជិតខាងរបស់ក្មេងស្រីដែលធ្វើអត្តឃាត បានឲ្យដឹងថា មុនកើតហេតុក្មេងស្រីឈ្មោះស្រី ជូ អាយុ ១៣ឆ្នាំ មុខរបរជាសិស្សសាលានៅវិទ្យល័យវត្តភ្នំ រៀនថ្នាក់ទី៧ ស្នាក់នៅចំណុចកើតហេតុ ជាសិស្សរៀនពូកែម្នាក់ ក្នុងថ្នាក់ ។ នៅម៉ោងប្រហែលជា ៤និង៣០នាទីរសៀល គេឃើញជនរងគ្រោះ ទៅទិញបបរយកទៅឲ្យយាយ រហូតដល់ម៉ោងប្រហែលជា ៦ល្ងាច បងប្រុសជនរងគ្រោះ បានឡើងទៅដំបូលផ្ទះ ដើម្បីហាលខោអាវ ស្រាប់តែប្រទះឃើញជនរងគ្រោះ ចង.កសម្លាប់ខ្លួនក៏ស្រែកឲ្យអ្នកជិតខាងជួយ ។

ប្រភពបន្តថា មូលហេតុក្មេងស្រីធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន នៅក្នុងផ្ទះនេះដោយសារតែខឹងនឹងម្តាយខ្លួនស្តីបន្ទោស ។

បន្ទាប់ពីកើតហេតុ សពជនរងគ្រោះ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ


ចែករំលែក៖