ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌបឹងកេងកងឃាត់ខ្លួន​២នាក់​សង្ស័យពីបទលួច​មានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី 10 ខែ កុម្ភៈ ឆ្នាំ 2020 វេលាម៉ោង11និង10នាទីព្រឹក ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី1 បានឃាត់ខ្លួនជនសង្ស័ចំនួន02នាក់ នៅចំណុចមុខការ៉ាសសាំងតូតាល(Total) ផ្ទះលេខ២៦ក្រុម 29 ភូមិ 4 ផ្លូវ៣៤៨ សង្កាត់ទួលស្វាយព្រៃ1 ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ម៉ន សំនៀង ភេទ ប្រុស អាយុ 26 ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះ60Eoz ផ្លូវ កម្ពុជាក្រោម សង្កាត់ មិត្ដភាព ខណ្ឌ័ 7មករា រាជធានី ភ្នំពេញ មុខរបរ មិនពិតប្រាកដ(មុខសញ្ញាចាស់ទើបចេញពីពន្ធនាគាពីបទឆក់) និងឈ្មោះ ធី ណារិទ្ធ ភេទ ប្រុស អាយុ 28 ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះជួល ផ្លូវបេតុង សង្កាត់ ទួលសង្កែរ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារពីបទឆក់)។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ 01 គ្រឿង ម៉ាក ហុងដាឌ្រីមសេ 125 គ្មានស្លាកលេខ: លេខតួ+ លេខម៉ាសីុន MDL 5686388 ។ជនរងគ្រោះមិនបានមកដាក់ពាក្យប្ដឹងទេ (របួលស្នាមត្រង់ក) ។

បច្ចុប្បន្ន ជនសង្ស័យទាំង 02 នាក់ ខាងលើ រួមនឹងវត្ថុតាង ( ម៉ូតូធ្វើសកម្មភាព ) ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរ និងកសាងសំណុំរឿងនិងបញ្ជូនទៅសាលាដំបូងរាជជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕ សរស្មី


ចែករំលែក៖