ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនទៅសាលាដំបូងនូវជនសង្សយ័១០នាក់ ពាក់ពន្ធ័គ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ-ជនសង្សយ័ចំនួន១០នាក់ពាក់ពន្ធ័គ្រឿងញៀន ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃ១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយបង្ក្រាបបានជាបន្តបន្ទាប់កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ។

សមត្ថកិច្ចបញ្ជាក់ថា បង្ក្រាបលើកទី១ នៅ ក្រុម១៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ឃាត់បានជនសង្ស័យបានចំនួន០២នាក់៖ ឈ្មោះ សួន សម្បត្តិ ហៅ(ម៉ាប់)ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្រុម១៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ និង ឈ្មោះ ណៃ ពិសី ហៅ(បារាំង) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ០១ សង្កាត់០៣ ក្រុងព្រះសីហនុ ។

ប្រភពបន្តថា ការបង្ក្រាបលើកទី២ នៅក្រុម០៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យបាចំនួន០៣នាក់៖ ឈ្មោះ ឆាយ សុធន់ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ឈ្មោះ ផែង រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូស្នាក់នៅ ភូមិ ០៤ សង្កាត់ ០៤ ក្រុងព្រះសីហនុ និងឈ្មោះ វុន ឈាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅ ក្រុម១៧ ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ។

ប្រភពបន្តថា ការបង្ក្រាបលើកទី៣នៅក្រុម០៧ ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់៖ ឈ្មោះ ឯក ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ស្នាក់នៅ ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ។ ឈ្មោះ ជឹម ប៊ុនថន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខស្នាក់នៅ ភូមិ០១ សង្កាត់០១ ក្រុងព្រះសីហនុ ។ ឈ្មោះ ឡេង ហៀង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ១២ សង្កាត់០២ ក្រុងព្រះសីហនុ ។ ឈ្មោះ ស៊ុន វិឆ្ឆិកា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ និងណែម ប៊ុនទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ។

ជាមួយគ្នានេះ សមត្ថកិច្ចក៏ដកហូតបានថ្នាំញៀននិងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖