ភ្នំពេញ៖ ក្រុមចោរឆក់១១នាក់ មានចំនួន៤ក្រុម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌ បានបើប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់)ផ្សេងគ្នា ។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២០នេះថា ក្នុងកិច្ចប្រតិបត្តិការឈានដល់ការបង្ក្រាបនិងឃាត់ខ្លួន សំបុកក្រុមឆក់កាបូប និងទូរស័ព្ទដែលជាសមាសភាពសកម្មឆក់ធ្វើជាអាជីព ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងតាមបណ្តាខណ្ឌផ្សេងៗ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ ។
លោកអធិការបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ផ្នែកជំនាញព្រហ្មទណ្ឌ បានជំរុញការស្រាវជ្រាវ កំណត់មុខសញ្ញា រួមនិងមធ្យោបាយធ្វើសកម្មភាព នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញបានបើកការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់រួមមាន៖ ១-ឈ្មោះ គឹម ស្រេង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦(ឆក់ចំនួន១៣លើក) ។ ២-ឈ្មោះ ឈឹម ហេងឡុង ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិក្បាលទំនប់ សង្កាត់ផ្សារដើមថ្កូវ(ឆក់ចំនួន១០លើក) ។ ឆ្លងតាមវិធានការជំនាញជាន់យកចម្លើយ នៅយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០១និង៥០នាទីរំលងអាធ្រាត សមត្ថកិច្ចបន្តឃាត់ខ្លួនបាន០១ក្រុមទៀត(ក្រុមទី០២)ចំនួន០៣នាក់ ម៉ូតូចំនួន០២គ្រឿង រួមមាន ។ ១-ឈ្មោះ រឿន សុផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិប្រាកដ(ឆក់ចំនួន១០លើក) ។ ២-ឈ្មោះ ស៊ន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ នឹងទីលំនៅមិនពិតប្រាកដ(ឆក់ចំនួន១៥លើក) ។ ៣-ឈ្មោះ ថោង បញ្ចបាន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះ៥៧ផ្លូវ៤២ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនខណ្ឌមានជ័យ(ឆក់ចំនួន១១លើក) ។ លុះដល់វេលាម៉ោង២៣h៥០នាទីយប់ ថ្ងៃទី០៨/០២/២០២០ កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត(ក្រុមទី០៣)រួមមាន៖ ១-ឈ្មោះ ជី ពេជ្រវាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ នឹងទីលំនៅមិនពិតប្រាកដ(ឆក់ចំនួន២០លើក) ។ ២-ឈ្មោះ គង់ ពុទ្ធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ឆក់ចំនួន១៣លើក) ។ ៣-ឈ្មោះ ផេង សុក្រវីរៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ(ឆក់ចំនួន១៤លើក) ។
លោកអធិការបន្តទៀតថា កម្លាំងជំនាញនូវតែបន្តវិធានការជំនាញ និងមានកិច្ចសហការដ៏ល្អជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ល្វាឯម នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៥នឹង៣០នាទី កម្លាំងបានបន្តស្រាវជ្រាវនិងឃាត់ខ្លួនបក្ខពួកជនសង្ស័យក្រុមទី៤បានចំនួន០៣នាក់បន្ថែមទៀតដែលមានឈ្មោះដូចខាងក្រោមៈ ១-ឈ្មោះ វុទ្ធី វណ្ណនុត ភេទប្រុស អាយុ១៧ឆ្នាំ ឃាត់ខ្លួននៅចំណុច ភូមិពាមឧកញ៉ាអុង ស្រុកល្វាអែម ខេត្តកណ្តាល ដែលជនសង្ស័យខាងលើនេះបានធ្វើសកម្មភាព(ឆក់ចំនួន១០លើក) ។ ២-ឈ្មោះ ពិសិដ្ធ សំណាង ហៅអាពីន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៤៩E៣Z ផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ឃាត់ខ្លួននៅចំណុចមុខផ្ទះ និងបានសារភាពថា ធ្វើសកម្មភាព(ឆក់ចំនួន៤៨លើក) ។ ៣-ឈ្មោះ សូត្រ រដ្ឋមុនិន្ទ ហៅអា មុ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ឃាត់ខ្លួននៅខណ្ឌឬស្សីកែវ និងបានធ្វើសកម្មភាព(ឆក់ចំនួន០៦លើក) ។
ដោយឡែកតំបន់និងភូមិសាស្ត្រធ្វើសកម្មភាពរួមមាន៖ មុខព្រះបរមរាជវាំង ;ស្ពាននាគ ;មុខព្រះគន្លង់វត្តឧត្តនាលោម ;មុខភោជនីយ៍ដ្ឋានចំប៉ា ;មុខណាហ្គាវើល ;ក្រោយផ្សារទួលទំពូង ;កាហ្វេស្តាបាក ;សារមន្ទីរទួលស្លែង ;ផ្លូវប៉ាសស្ទ័រ ម្តុំវត្តលង្កាជាតំបន់បាបរទេស ;រង្វង់មូលនាងគង្គហីង ;មុខសាលាបាក់ទូក ;តំបន់ក្តាន់ពីរ ;ស្តុបសេរីភាព ; សណ្ឋានគារស ;រោងភាពយន្តប្រសាទពេជ្រ ;ស្ពានអាកាសទិចណូ ;ស្តុបផ្សារដេប៉ូ ;ស្តុបឋានសួគ៌ ;ស្តុបបុរីកីឡា ;ស្តុបអូឡាំពិក ;រង្វង់អាងទឹកស្តាតអូឡាំពិក ;ស្ពានពេទ្យលោកសង្ឃ ;រង្វង់ទួលគោកចាស់ ;មជ្ឍមណ្ឌលម៉ុងឌីយ៉ាល់ផ្សារឃ្លាំងរំសេវ ;រង្វង់មូលផ្សារដើមគរ ;ភោជនីយ៍ដ្ឋានឡៅទីហ្វាំង តំបន់មានភោជនីយ៍ដ្ឋានភ្ញៀវបរទេសនិងសណ្ឋាគាមានភ្ញៀវបរទេស ។
សរុបលទ្ធផលកិច្ចប្រតិបត្តិការរួមមាន៖ ១-ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ (០៤ក្រុម) ។ ២-មធ្យោបាយ(ម៉ូតូ)ចំនួន០៧ គ្រឿង ។
ចំពោះមុខនិងទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍ទាំង១១ជំរុញដល់ការស្រាវជ្រាវបង្ក្រាបមុខសញ្ញា ដែលសេសសល់០៣ក្រុមទៀត នឹងក្រុមដទៃផ្សេងៗទៀត ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូង តាមនិតីវិធី ៕ ស រស្មី