ខេត្តក្រចេះ ៖ នៅវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ មានមនុស្សមួយក្រុមប្រុសស្រី វ័យជំទង់ៗនាំគ្នាទៅងូតទឹកលេងកំសាន្តនៅទន្លេមេគង្គ ត្រង់ចំណុច ព្រែកតាហ៊ុន ភូមិថ្មី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ដែលគេធ្លាប់ហៅថា: (ព្រែកតាហុបជាកន្លែងជើងកប )។
បើតាមប្រភពនៅកន្លែងកើតហេតុបាននិយាយថា: ក្មេងៗវ័យជំទង់មួយក្រុមបាននាំគ្នាមកមុជទឹកលេង នៅចំណុចខាងលើ ក្រោយពីមុជទឹកលេងសប្បាយ ក៏មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើល ស្រាប់តែបាត់មនុស្ស៣នាក់ ក៏ឆោឡោនាំគ្នារក ក្រោយមក ក៏ប្រទះឃើញ តែសង្គ្រោះមិនបាន ព្រោះជនរងគ្រោះទាំងនោះបានស្លាប់ ទៅហើយ ។
ជនរងគ្រោះ ឈ្មោះ ធិន ភត្រា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិថ្មី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ។ ឈ្មោះ ខុន ធារ៉ា ភេទស្រីអាយុ១៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិ ព្រែកសំរោង ១ ឃុំខ្សាច់ អណ្តែត ស្រុក ឆ្លូងខេត្តក្រចេះ ។ និងឈ្មោះ ឡេ ចាន់រក្សា ភេទ ស្រី អាយុ១៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិជ្រោយថ្មក្រោម ឃុំ ឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។
បច្ចុប្បន្នសាកសពទាំង៣នាក់ត្រូវបានសមត្ថកិច្ច ក្រោយធ្វើកោសល្យវិច័យថា ពិតជាស្លាប់ដោយសារលង់ទឹក។ សមត្ថកិច្ចក៏បានប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ មាស សុផាត