ព័ត៌មានទាន់ហេតុការណ៍៖

លោកគួច ចំរើន ជួបសំណេះសំណាល និងពិសាអាហារជាមួយកុមារកំព្រា ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់

ចែករំលែក៖

ខេត្តព្រះសីហនុៈ នាព្រឹកនៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ ដែលជាថ្ងៃ “បុណ្យ នៃក្តីស្រឡាញ់” ក្រោយពីទទួលស្វាគមន៍អ្នកដំណើរតាមនាវាយក្សរាប់ពាន់នាក់ជាមួយសម្តេចតេជោ កុមារកំព្រាក្នុងខេត្តព្រះសីហនុចំនួន១២០ នាក់ត្រូវបាន លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីយ៉ាងជិតស្និតជាមួយ ដែលកុមារកំព្រាទាំងនោះមកពីក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ។

នៅក្នុងឱក្នុងនោះផងដែរ លោកអភិបាលខេត្ត ក៏បានផ្ដល់ជាមតិណែនាំឲ្យ ប្រធានគណ:កម្មការស្រ្តី-កុមារ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជនខេត្ត ចុះធ្វើបច្ចុប្បន្នភាពគ្រប់កុមារ នៅតាមមណ្ឌលក្នុងខេត្តព្រះសីហនុ ដើម្បីធានាឲ្យបាននូវការកែលម្អចំណុចខ្វះខាតខ្លះៗ ប្រសើរឡើងវីញហើយលោកក៏បានត្រួតពិនិត្យនូវរាល់បញ្ហារបស់អង្គការនិងឲគណៈគ្រប់គ្រងធ្វើការសំណូមពរនូវអ្វីដែលជាបញ្ហាយកមកដោះស្រាយ។

បន្ទាប់មកលោកអភិបាលខេត្ត និងមន្ត្រីមួយចំនួនបានចូលរួមពិសាអាហារសាមគ្គីយ៉ាងជិតស្និតជាមួយកុមារកំព្រាទាំង១២០នាក់ ក្នុងបរិយាកាសស្និទ្ធិស្នាលក្រៃលែង ៕ ប្រាថ្នា


ចែករំលែក៖