ព័ត៌មានទាន់ហេតុការណ៍៖

ខណ្ឌច្បារអំពៅ ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន

ចែករំលែក៖

ភ្នំពេញៈ លោកស្រីឡោក ខេង សមាជិការដ្ឋសភា និង ជាប្រធានក្រុមការងារចុះជួយខណ្ឌ ច្បារអំពៅ , អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារ អំពៅ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាអតីតយុទ្ធជន ចំនួនប្រមាណ៥៤០នាក់ នៃ សមាគមអតីតយុទ្ធជន ក្នុខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ។

នៅក្នុងការជួបជុំនេះ រដ្ឋបាលខណ្ឌច្បារអំពៅ ក៏បានរៀបចំពិសានំបញ្ចុកសាមគ្គី ប្រកបដោយភាពរីរាយ និង ស្និទ្ធស្នាលផងដែរ។

លោក អេម សារ៉ាវុធ អធិការខណ្ឌច្បារអំពៅ និង ជាប្រធានសមាគមអតីតៈយុទ្ធជន ខណ្ឌច្បារអំពៅ បានអោយដឹងថា សមាគមអតីតៈយុទ្ធជន ខណ្ឌច្បារអំពៅ បានបង្កើតឡើង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៧ ។ រហូត មកដល់ឆ្នាំ ២០១៩ , អតីតៈយុទ្ធជនដែលកំពុងទទួលរបបគោលនយោបាយដែលកំពុងគ្រប់គ្រងក្នុងបញ្ជីរសរុបចំនួន៧៨៩នាក់។ សមាជិកសមាគមអតីតៈយុទ្ធជន ដែលកំពុងគ្រប់គ្រងក្នុងបញ្ជីរ ចំនួន៦៦២នាក់។ សមាជិកអតីតៈយុទ្ធជន ដែលបានធ្វើបច្ចុប្បន្នភាពជាក់ស្តែង ចំនួន៥៤០នាក់, និង សមាជិករកមិនឃើញនិងនៅក្រៅតំបន់ខណ្ឌច្បារអំពៅចំនួន១១២នាក់។ គ្រប់មុខសញ្ញានៃអតីតៈយុទ្ធជនទាំងអស់ ត្រូវបានបើកប្រាក់បៀរវត្សតាមប្រព័ន្ធធនាគារ ។ ចំណែកសមាជិករបស់សមាគមអតីតៈយុទ្ធជន ក៍កំពុងតែអនុវត្តតាមលក្ខន្តិកៈ របស់សមាគមដោយរលូនផងដែរ។

ក្នុងពិធីនេះដែរលោកស្រី ឡោក ខេង បានដំដែង នូវក្តីសប្បាយរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះអតីតៈយុទ្ធជនទាំងអស់ ដែលកន្លងមក បានខិតខំប្រឹងប្រែងបំពេញការងារជូនជាតិដោយមិនស្តាយស្រណោះពីអាយុជីវិត ក្នុងនាមជាយុទ្ធជនការពារទឹកដី និង សេចក្តី សុខសាន្តជូនប្រជាជន។ លោកស្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែបន្តយកចិត្តទុកដាក់គឹតគូរយ៉ាងខ្លាំងដល់អតីតៈយុទ្ធជន។ នៅក្នុងឱកាសនោះដែរ លោកស្រី ឡោក ខេង ក៍បានប្រកាសលើកទឹកចិត្ត បញ្ចូលសមាជិកអតីតៈយុទ្ធជន ចំនួន៥៤០នាក់ ចូលក្នុងសមាគមមនុស្សចាស់ក្នុងខណ្ឌច្បារអំពៅ និង ព្រមទាំងបានផ្តល់ប្រាក់ឧបត្ថម្ភដល់សមាជិក សមាជិការអតីតៈយុទ្ធជន ដែលបានចូលរួមក្នុងពិធី ក្នុងម្នាក់ៗទទួលបាន៤ម៉ឺនរៀលផងដែរ៕ សណ្តោស


ចែករំលែក៖