ខេត្តបាត់ដំបងៈ កាលពីថ្ងៃទី១៤ ខែកុម្ភៈ វេលាម៉ោង 18និង 45 នាទី លើ ផ្លូវជាតិលេខ5 ចន្លោះបង្គោលគីឡូម៉ែត្រលេខ225-226ចំណុចក្រុមទី14ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125ពណ៌ខ្មៅពាក់ផ្លាកលេខបន្ទាយមានជ័យ1J-1759អ្នកបើកបរឈ្មោះ ខា សុីណា ភេទ ប្រុសអាយុ 34ឆ្នាំ រស់នៅ ភូមិ និគមន៍លើ ឃុំស្វាយដូន កែវស្រុក បាកាន ខេត្តពោធិ៍សាត់ ធ្វើដំដើរ ពីទិស បាត់ដំបង ទៅ ភ្នំពេញ មកដល់ ចំណុចខាងលើបានបុករថយន្តមួយគ្រឿងម៉ាក FUSO ពាក់ផ្លាកលេខ ភ្នំពេញ 3A-2750 អ្នកបើកបរ មិនស្គាល់ អត្តសញ្ញាណ (រត់គេចខ្លួនបាត់) មូលហេតុ រថយន្តឈប់ មិនមានភ្លើងសញ្ញាពីក្រោយ (ទិសដៅស្របគ្នា)បណ្ដាលឱ្យមនុស្សប្រុសម្នាក់រងរបួសធ្ងន់( អ្នកបើកបរម៉ូតូ) ម៉ូតូខូចខាត 1គ្រឿង ។
ម៉ូតូ និងរថយន្តទាំងពីរគ្រឿងត្រូវបានកម្លាំងសមត្តកិច្ច អធិការនរបាលស្រុកមោងឫស្សីយកទៅរក្សាទុក្ រង់ចាំការដោះស្រាយនៅពេលក្រោយ តាមច្បាប់៕ ស សារ៉េត