ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរថៃបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន ២នាក់ មកស្រុកវិញ បន្ទាប់​​ពីដោះលែងពីពន្ធនាគារពីបទកាប់​​ឈើគ្រញូង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន ២នាក់ មកស្រុកវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារពីបទកាប់ឈើគ្រញូងដោយខុសច្បាប់ ក្នុងទឹកដីថៃ ។ ពិធីប្រគល់ និងទទួល បានធ្វើឡើងកាលវេលាម៉ោង១៣និង ៥០នាទី ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅ ច្រកទ្វារអន្តរជាតិជាតិជាំស្រងាំ ។

សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំ បាននិយាយថា ប្រជាពលរដ្ឋខ្មែរចំនួន ២នាក់ ដែលត្រូវបានថៃបញ្ជូនមកស្រុកវិញគឺមានឈ្មោះ សួន សុុ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិរស្មី ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងម្នាក់ ឈ្មោះ រ៉ន ស្រួច ភេទប្រុស អាយុ ២០ ឆ្នាំរស់នៅភូមិថ្មី ឃុំសង្កែសន្ទប់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានបន្តថា ជនទាំង២នាក់ត្រូវបាន អាជ្ញាធរថៃបានបញ្ជូនជាចាប់ខ្លួននៅថ្ងៃទី ២៤ កុម្ភៈ: ឆ្នាំ២០១៨ កន្លងមកម្លេះ ពីបទឆ្លងដែនកាប់ឈើក្រញូង ចូលតាមច្រកចាក់ច្រែង ជាប់គុកនៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេតប្រទេសថៃ៕ ប៉ែន នួន


ចែករំលែក៖