ព័ត៌មានទាន់ហេតុការណ៍៖

លោកម៉ុម សារឿន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកសៀមប៉ាង

ចែករំលែក៖

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

ដោយមានការអញ្ជើញចូលជាអធិប្បតី លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត ដោយមានការអញ្ចើញចូលរួមពី មន្ទីរអង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងវិស័យទាំង១៣ ក្នុងរចនាសម្ព័ន្ធថ្មី របស់រដ្ឋបាលស្រុក សៀមប៉ាង។

មានប្រសាសន៍ក្នុងពិធីនេះ លោកម៉ុម សារឿន បានមានប្រសាសន៍លើកឡើងថា ដើម្បីកំណែទម្រង់វិមជ្ឈការត្រូវបានឲ្យតម្លៃថាជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ការគ្រប់គ្រងការចាត់ចែងនិងការប្រាស់ធនធានសាធារណៈក្នុងការអភិវឌ្ឍមូលដ្ឋាននិងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយការឆ្លើយតប តម្លាភាព គណនេយ្យភាព បរិយាប័ណ្ណ និងសមធម៌សង្គម។

ទោះជាយ៉ាងនេះក្តីការរៀបចំនិងការអនុវត្តន៍ កែទម្រង់វិមជ្ឈការនៅតាមប្រទេសនីមួយៗ ត្រូវឲមានលក្ខណៈផ្សេងៗគ្នា គឺអាស្រ័យទៅតាមកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងប្រពៃណីនៃប្រទេសនីមួយៗ ក្នុងបរិបទប្រទេសកម្ពុជា
ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។

លោកអភិបាលខេត្តបានបន្ថែមថា ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ សូមស្នើដល់រដ្ឋបាលក្រុងស្រុកទាំងអស់ ​បន្ត​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ការ​អភិវឌ្ឍ​សមត្ថភាព​ដល់​ក្រុមប្រឹក្សាឃុំ ​សង្កាត់តាមរយៈ​ ការបង្កើតរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាល​ក្រុង​ស្រុក ដើម្បី​ធានា ​ដល់​ការចាត់ចែង ​និង​ការប្រើប្រាស់​ថវិកា​ទាំងនេះ​ឱ្យមាន​តម្លា​ភាព គណនេយ្យភាព ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ​

ទន្ទឹមនោះដែរ ​ក៏ត្រូវ​យកចិត្តទុកដាក់​ ក្នុងការពង្រឹងការអនុវត្តតួនាទី ភារកិច្ច​របស់​ស្មៀនឃុំ ជាពិសេស​ត្រូវ​ជួយ​ពង្រឹង​ការតាមដាន និង​ត្រួត​ពិនិត្យ​ការ​បំពេញ​តួ​នា ទី​ភារកិច្ច​របស់​ស្មៀនឃុំ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ ​និង​លិខិត​បទដ្ឋាន​ជា​ធរមាន ​តាម​គោលការណ៍​លើក​កំពស់នឹងសរសើរ ​នូវវិន័យឲ្យបានត្រឹមត្រូវ និង​មាន​តម្លាភាព​។

ក្នុងឱកាសលោកអភិបាលនៃគណ:អភិបាលខេត្ត បានកោតសរសើរ ចំពោះរដ្ឋបាលក្រុង នឹងស្រុក ទាំងប្រាំមួយដែលបានខិតខំប្រឹងប្រែង បាននូវការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ឲ្យអនុវត្តន៍ ។

ក្នុងនោះលោកអភិបាលខេត្ត ក៏បានជំរុញឲ្យយកចិត្តទុកដាក់ ទៅលើវិធានការសំខាន់ៗដូចជា ត្រូវបន្តជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋាន​ ឲ្យចូលរួមអនុវត្តគោលនយោបាយ “​ភូមិ ឃុំ​មាន​សុវត្ថិភាព​” (ទាំង៩ចំណុច) ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន ជាពិសេស​បទល្មើស​ការជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ការជួញដូរ​មនុស្ស ​សកម្មភាព​លួច ឆក់​ប្លន់ និង​ល្បែង​ស៊ីសង​ខុសច្បាប់​នៅ​គ្រប់​មូលដ្ឋាន​ទូរទាំង​ស្រុក​ និង​ត្រូវ​ពង្រឹង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ ឲ្យបានម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំង​ ការចែកចាយនឹងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងទូរទាំងស្រុកដោយត្រូវដាក់ចេញ នូវវិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះម្ចាស់ទីតាំងកម្សាន្តសប្បាយ ​សណ្ឋាគារ ​ផ្ផ្ទះសំណាក់នានា នៅក្នុងមូលដ្ឋានខ្លួន៕ មាស សុផាត


ចែករំលែក៖