ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់កាមេរ៉ាពីជនបរទេសមិនបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលរងរបួស

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិបរទេស២នាក់ប្ដីប្រពន្ធត្រូវបានជនសង្ស័យមួយក្រុមជិះម៉ូតូមកធ្វើសកម្មភាពឆក់កាមេរ៉ា ខណៈដែលពួកគាត់កំពុងតែឈរថតរូបមិនបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលរងរបួស។

​ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីម៉ោង ១២និង ៣០នាទី ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅម្ដុំអគ្គិសនីកម្ពុជាវត្តភ្នំស្ថិតក្នុងសង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនជាតិបរទេស ២នាក់ប្តីប្រពន្ធកំពុងតែដើរទស្សនាកម្សាន្តរមណីយដ្ឋានវត្តភ្នំ ហើយគាត់បានយកកាមេរ៉ាថត selfie ជាមួយនឹងប្ដីប្រពន្ធ ស្រាប់តែមានក្រុមជនសង្ស័យបើកម៉ូតូមកធ្វើសកម្មភាពឆក់កាមេរ៉ាពីជនរងគ្រោះតែមិនបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលរបួស​ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែតដឹកទៅព្យាបាល ចំណែកជនសង្ស័យក្រោយធ្វើសកម្មភាពរួចបានគេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងដែលកើតហេតុបានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យកាល់ម៉ែតមកដឹកជនរងគ្រោះយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ៕ ជ្រោយពេជ្រ


ចែករំលែក៖