ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យទៀតហើយ!! ភ្លើងកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋនៅខណ្ឌបឹងកេងកងយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលម៉ោង៤ និង៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ មានគ្រោះអគ្គិភ័យមួយបានកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដោយផ្លូវលេខ៣០០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ហើយពេលនេះខាងសមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរចេញរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ជាបន្តបន្ទាប់យ៉ាងញាប់ដៃជើងផងដែរ ។

ចំពោះមូលហេតុដែលបណ្ដាលឲ្យមានការឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់បញ្ជាក់នោះទេ ។ ហើយក្រុមការងារ នឹងបន្តព័ត៌មានលម្អិតនៅពេលក្រោយបន្ថែមទៀត ៕ ភារ៉ា ដង្កោ

 


ចែករំលែក៖