ព័ត៌មានទាន់ហេតុការណ៍៖

មួយថ្ងៃនគរបាលខេត្ដកណ្ដាលបង្រ្កាបទីតាំងបញ្ជល់់មាន់ខុសច្បាប់២ករណីផ្សេងគ្នា

ចែករំលែក៖

ខេត្តកណ្ដាល៖ ត្រឹមរយះពេល១ថ្ងៃ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នគរបាលខេត្ដកណ្ដាលចុះបង្រ្កាបទីតាំងបញ្ជល់មាន់២ករណីផ្សេងគ្នា គឺស្រុកស្អាង និងស្រុកលើកដែក ។

យោងតាមរបាយការណ៍របស់មន្រ្ដីនគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល នគរបាលខេត្ដកណ្ដាល បានបើកប្រតិបត្ដិការបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) បាន២ករណីផ្សេងគ្នា គឺករណីទី១ស្រុកស្អាងៈ ធ្វើការបង្រ្កាបទីតាំងបញ្ជល់មាន់ខុសច្បាប់ ត្រង់ចំណុចក្នុងចំការស្វាយគ្មានម្ចាស់ ស្ថិតក្នុងភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ឈានដល់ឃាត់ខ្លួនជនសង្ស័យញៀនល្បែង៧នាក់ ទី១. ឈ្មោះ ឡាង សារឹម ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី២. ឈ្មោះ ម៉ែន ល័ក្ខ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររត់តុ ទី៣. ឈ្មោះ ម៉ៅ ម៉ុន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណាង់ ទី៤. ឈ្មោះ ទុយ ចារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៥. ឈ្មោះ ម៉ែន ថន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ ទី៦.ឈ្មោះ គីម ដែន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ។ ក្រុមជនសង្ស័យទាំង៦នាក់ខាងលើនេះ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល និងទី៧.ឈ្មោះ ចាន់ តារា ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។

ចំណែកវត្ថុតាងដកហូតបានមាន៖ មាន់ជល់ចំនួន២ក្បាល ,ម៉ូតូចំនួន៧គ្រឿង ,ស្កុតរុំតខ្នាយមាន់មួយចំនួន និងកង់ចំនួន១គ្រឿងផងដែរ ។ ករណីទី២ស្រុកលើកដែកៈ ធ្វើការបង្រ្កាបទីតាំងត្រង់ចំណុចចំការស្វាយព្រែកតាមុតក្រោយភូមិ ស្ថិតក្នុងភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។ ក្នុងការបង្រ្កាបនេះ នគរបាលស្រុកលើកដែកដកហូតវត្ថុតាងមាន៖ មាន់ជល់១ក្បាល(ងាប់) ,ជញ្ជីងថ្លឹងមាន់ចំនួន១ ,ម៉ូតូចំណួន១៦គ្រឿង ,កន្ត្រកដាក់មាន់ចំនួន៦ ,ស្បែកជើង២គូរ និងស្គុតរុំខ្នាយមាន់២ដុំធំ ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងពាក់ព័ន្ធខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលតាមបណ្ដាលស្រុក បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖