ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ អញ្ជើញបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកផែនការសកម្មភាពការងារឆ្នាំ២០២០ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាពព្រឹកថ្ងៃទី ១៧កុម្ភៈនេះក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកផែនការសកម្មភាពការងារឆ្នាំ២០២០ របស់ខ្លួនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ។

បើតាមរបាយការណ៍របស់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនិងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីបានវាយតម្លៃថា.ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដី្រសូមគោរពថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក.ជ.ក.ស. និងបានបង្កលក្ខណៈងាយស្រួលឲ្យស្ថាប័ន បានដំណើរការយ៉ាងសកម្មក្នុងការអនុវត្តយេនឌ័រដែលជាអាទិភាពរបស់បានកែប្រែ និងជីវភាពរស់នៅរបស់ការរីកចម្រើនល្អប្រសើរ ។ យន្តការនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ដី្រទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមបានខិតខំបំពេញភារកិច្ចរបស់ខ្លួនសម្រេច បានតាមរយៈការអនុវត្តគោលនយោបាយ ជាពិសេស អនុសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអនុប្រធានកិត្តិយសជាតិកម្ពុជាដែលបាន ដាក់ចេញឲ្យអនុវត្តន៍ទៅតាមផែនការប្រកបដោយការទទួលខុសចំណុចខ្លាំង នៃឆន្ទៈ និង ការប្តេជ្ញាចិត្តរបស់រាជឋានៈ តួនាទី និងសុខមាលភាពស្ត្រីដោយ បានកសាង និងដាក់ចេញនូវគោលនយោបាយលិខិតបទដ្ឋានយន្តការ និងសេវាចាំបាច់សំដៅដោះស្រាយ និងភាពប្រឈមទាំងឡាយស្ត្រី ក្នុងនោះការពង្រឹង និងផ្តល់ភាព អង់អាចដល់ស្រ្តីចូលរួមកាត់បន្ថយពង្រឹងអភិបាលកិច្ចអភិវឌ្ឍន៍ និងកំណើន សេដ្ឋកិច្ច ។

អនុសាសន៍គន្លឹះ១១សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវសំខាន់ៗ ជារៀងរាល់ឆ្នាំដែលក.ជ.ក.ស ក្នុងនាមជាយន្តការសម្រួល និងផ្តល់យោបល់ដល់រាជរដ្ឋាភិបាលអំពីបញ្ហាតួនាទី និងសុខមាលភាព ដើម្បីធានា ឲ្យមានការ និងសមភាពយេនឌ័រ ។ គ្រប់ស្ថាប័ន បានជំរុញការផ្សព្វផ្សាយកាន់តែទូលំទូលាយគោលនយោបាយ វិធានការអនុសាសន៍គន្លឹះសម្តេចតេជោ និងអនុសញ្ញាCEDAW រួមទាំងការពង្រឹងការអនុវត្តដែលជាមូលដ្ឋានបង្កើនដល់ថ្នាក់មន្ត្រីរាជការ និងថ្នាក់យុវជន និងប្រជាពលរដ្ឋសហគមន៍ ។

ក្រសួងស្ថាប័នអង្គភាព អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ បានរួមគ្នាជាកម្លាំង និងបានបង្កើនសមត្ថភាពបំពេញភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការពារផ្នែកច្បាប់ដល់ស្ត្រី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សា និងអំពើរំលោភផ្លូវភេទតាមរយៈកិច្ចសហការអន្តរាគមន៍ការផ្ដល់សេវាផ្នែកច្បាប់ឆាប់រហ័សជាងមុន ដូចជា សេវាមេធាវីនិងការប្រឹក្សាផ្លូវច្បាប់ក្នុងនោះការបញ្ជាក់កោសល្យវិច័យ ដោយមិនគិតថ្លៃការព្យាបាលបន្ទាន់ និងការថែទាំសុខភាពបឋម និងផ្ដល់សេវាសង្គមផ្សេងៗទៀត ។

ជាមួយនិងសកម្មភាពជាវិជ្ជមានជាច្រើននៃការខិតខំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនេះ របាយការណ៍ក៏បានបង្ហាញអំពីចំណុចប្រឈម និងផលប៉ះពាល់មួយចំនួនលើស្ត្រី និងកុមារ ផងដែរ ដូចជាការធ្វើចំណាកស្រុកដែលជាក្តីកង្វល់មួយ ទោះបីជាកុមារទាំងនោះត្រូវបានឪពុក ម្តាយទុកឲ្យនៅជាមួយអ្នកជិតខាង ឬសាច់ញាតិឬទៅតាមឪពុក ម្តាយដែលធ្វើចំណាកស្រុកក៏ដោយ ក៏ក្មេងទាំងនោះជួបបញ្ហាប្រឈមក្នុងការទទួលបានការរៀនសូត្រថែទាំសុខភាពនិងសុវត្ថិភាព ។ កិច្ចប្រជុំនៅថ្ងៃនេះ និងពិភាក្សារិះរកវិធានការថ្មីៗថែមទៀត ដើម្បីដាក់ឲ្យអនុវត្តសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរថែមទៀតសម្រាប់ឆ្នាំ២០២០៕


ចែករំលែក៖