ភ្នំពេញ ៖បុរសម្នាក់ ត្រូវបានកម្មករសំណង់ប្រទះឃើញដេកស្តូកស្តឹងក្អួតធ្លាក់ឈាមនៅលើដងផ្លូវ ក្នុងដីវាល ក្រុមហ៊ុន O C I C រួចរាយការណ៍ ប្រាប់នគរបាលហៅរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ៦និង១៥នាទី ថ្ងៃទី១៧ខែ កុម្ភៈ ឆ្នាំ ២០២០ នៅក្នុងដីវាល ភូមិ ដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បុរស រូបនោះ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង៣០ឆ្នាំ អត់អាវ ស្លៀកខោខ្លី អត់ស្បែងជើង ដោយសមត្ថកិច្ច អះអាងថា ជាមនុស្សអានាថា ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅព្រឹកមុនកើតហេតុកម្មករសំណង់ បានធ្វើដំណើរទៅធ្វើការបានប្រទះឃើញ បុរសរូបនោះ ដេកស្តូកស្តឹង ដោយ ក្អួតធ្លាក់ឈាមហើយ រាយការណ៍ប្រាប់សន្តិសុខ ក៏បានរាយការណ៍ទៅនគរបាលមូលដ្ឋាន ។
សមត្ថកិច្ចមូលដ្ឋានបាន អោយដឹងថា បុរសរូបនោះ មិនមាននណា វាយដុំនោះទេ គឺក្អួតធ្លាក់ឈាមដោយសារតែជំងឺប្រចាំកាយ ។ បុរសរូបនោះត្រូវបាននគរបាលហៅរថយន្តបញ្ជូនទៅសង្គ្រោះនោះមន្ទីរពេទ្យ កាល់ម៉ែត ៕ ជ្រោយពេជ្រ