ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីយុត្តិធម៌អាមេរិករងការចោទប្រកាន់ជួយសម្រាលទោសដល់មិត្តភក្តិ លោកត្រាំ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក​រងការចោទប្រកាន់ ពិបទជួយសម្រាលទោសដល់ មិត្តភក្តិរបស់ប្រធានាធិបតីដូណាលត្រាំ​ ។ សកម្មភាពខាងលើ ដើរផ្ទុយ​ច្បាប់របស់ក្រសួងយុត្តិធម៌ធ្វើឲ្យមន្ត្រី នៅក្នុងក្រសួងខឹងសម្បារយ៉ាងខ្លាំង ដោយសកម្មភាពនោះប៉ះពាល់ដល់កិត្តិយលរបស់ក្រសួង ។

ជាមួយគ្នានេះ អតីតមន្ត្រីក្រសួងយុត្តិធម៌អាមរិកដល់ទៅ​១១០០នាក់ រួមទាំងអតីត​រដ្ឋអាជ្ញា​បានចុះហត្ថលេខាលើសំណើស្នើឲ្យរដ្ឋមន្ត្រី​ ក្រសួងយុត្តិធម៌ William Barr ​លាលែងចេញពីតំណែង ដោយសារតែ លោកបានជ្រៀតជ្រែក​​ ដើម្បីកាត់បន្ថយទោសដល់មិត្តភក្តិជិតស្និទ្ធបំផុតរបស់ ប្រធានាធិបតីដូណាល់ ត្រាំ ។

សារព័ត៌មាន The New York Times ​បានផ្សាយថា អតីតមន្ត្រី​ក្រសួងយុត្តិធម៌​បានដឹងយ៉ាងច្បាស់ថា សំណើរខាងលើ មិនគ្រាប់គ្រាន់ ដើម្បីដាក់គំនាបឲ្យលោក William Barr ចុះចេញពីតំណែងនោះឡើយ ។ ដូច្នេះ ក្រុមអតីតមន្ត្រីក្រសួងយុត្តិធម៌ បាន​អំពាវនាវដល់មន្ត្រីដែលធ្វើការបច្ចុប្បន្ន ក្នុងក្រសួងយុត្តិធម៌​រក្សាពាក្យសម្បថពេលចូលកាន់តំណែង គឺផ្តល់តម្លាភាព និងយុត្តិធម៌ មិនទទួលរងឥទ្ធិពលពីបុគ្គលណាមួយ​នោះឡើយ ។

ក្រុមអតីតមន្ត្រីក្រសួងយុត្តិធម៌អាមេរិក​បញ្ជាក់ថា សកម្មភាពរបស់លោក William Barr​បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ កិត្តិយស​របស់ក្រសួង​ដូច្នេះលោកចាំបាច់ត្រូវតែលាលែងចេញពីតំណែង​ ។

មូលហេតុបណ្តាលឲ្យក្រុមអតីតមន្ត្រីក្រសួងយុត្តិធម៌អាមេរិក ប្រឆាំង​ដោយសារតែ​ទីប្រឹក្សា​របស់ប្រធានាធិបតី ដូណាល់ ត្រាំ​លោក​ Roger Stone កាលពីថ្ងៃទី​២៥ ខែមករា​ឆ្នាំ​២០១៩ ​ត្រូវបានចាប់ខ្លួន​ដោយចោទប្រកាន់​បទល្មើស​៧ករណី​​ក្នុងនោះជាប់ពាក់ព័ន្ធ​ការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោត អាមេរិក​កាលពីឆ្នាំ​២០១៦ ជួយឲ្យលោកត្រាំទទួលបានជ័យជំនៈ ។ ក្រៅពីនេះគឺការនិយាយកុហកសភា​​ រារាំងសភាស្រាវជ្រាវ​៕​


ចែករំលែក៖