ព័ត៌មានទាន់ហេតុការណ៍៖

ម៉ា ច័ន្ទបញ្ញា បង្ហាញតំរុយស្នេហ៍ថ្មីក្រោយបែកបាក់ស្នេហ៍ចាស់

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង ម៉ា ច័ន្ទបញ្ញាបានបែកបាក់ស្នេហ៍នឹងតារាសម្ដែងសាច់សខ្ចី អូនអ៊ីង ជាងមួយឆ្នាំ ហើយ ក៏បាត់មុខចាប់ពីពេលនោះផងដែរ។ លេចមុខក្នុងកម្មវិធីសិល្បៈភ្លាមៗ តារាប្រុសរូបនេះក៏បានបង្ហាញតំរុយស្នេហាថ្មីភ្លែតដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។

វិលចូលសិល្បៈភ្លាម ម៉ា ច័ន្ទបញ្ញា ទទួលបានការចាប់អារម្មណ៍ភ្លាមក្រោយពីលោកបានបង្ហាញវត្តមានជាមួយកិត្តិយសធំគឺការច្រៀងថ្វាយអង្គព្រះមហាក្សត្រដើម្បីអបអរចំណងការទូតលើកទី៧០ឆ្នាំរវាងកម្ពុជា និងថៃ។ ថ្មីៗនេះស្រាប់តែតារាប្រុសរូបនេះបង្ហាញតំរុយស្នេហ៍ថ្មីដែលធ្វើឲ្យអ្នកគាំទ្រសាទរជាខ្លាំង  ព្រោះពួកគេយល់ថាបាត់មុខ១ឆ្នាំពីសិល្បៈ តារាប្រុសរូបនេះអាចខូចចិត្តខ្លាំងរឿងស្នេហាទើបស្ងាត់បាត់មុខទាំងមិនទទួលដំណឹង។ ស្នេហាថ្មីដែលអ្នកគាំទ្រគិតថាជាថ្នាំអាចព្យាបាលដំបៅបេះដូងផងដែរ។ តារាប្រុសរូបនេះបានបង្ហើបដំណឹងស្នេហ៍នៅលើបណ្តាញទំនាក់ទំនងសង្គមថា “អរគុណគ្រប់យ៉ាងផ្ដល់ភាពកក់ក្ដៅដល់មនុស្សឯកា… បងស្រឡាញ់អូនតែម្នាក់​ ក្ដីស្រឡាញ់ពាក់ព័ន្ធនឹងនិស្ស័យ​…ខ្ញុំមានស្នេហាហើយ​ នៅក្នុងបេះដូងអ្នក…”។ មានអ្នកគាំទ្រជាច្រើនបានបង្ហាញសារសាទរចំពោះដំណឹងនេះ។ នៅមិនទាន់ស្វែងរកការបញ្ជាក់បន្ថែមពីតារាប្រុសរូបនេះនៅឡើយទេជុំវិញអត្តសញ្ញាណគូស្នេហ៍ថ្មី ខណៈដែលតារាប្រុសរូបនេះបញ្ជាក់ដោយខ្លីថា លោកកំពុងជាប់រវល់ថតបទចម្រៀង ហើយលោកនឹងបញ្ជាក់ជំវិញដំណឹងមួយនេះនៅពេលឆាប់ៗខាងមុខនេះ។ ទោះជាយ៉ាងណាជំនួបផ្ទាល់ការពីពេលថ្មីៗនេះលោកស្នើមិនបញ្ជាក់រឿងរ៉ាវស្នេហា ប៉ុន្តែលោកបង្វែប្រធានបទថា នឹងមានដំណឹងល្អ និងអ្វីៗដែលថ្មីសម្រាប់អ្នកគាំទ្រខ្លួនក្រោយពីបាត់មុខមួយរយៈ។

គួរបញ្ជាក់ដែរថា តារាចម្រៀងដែលធ្លាប់លេចមុខមាត់ខ្លាំងទាំងការងារចម្រៀងលើឆាកក្នុងស្រុក និងក្រៅស្រុករូបនេះធ្លាប់បានប្រកាសស្នេហ៍ដោយបើកចំហរ រួមទាំងរូបភាពផ្អែមល្ហែមជាបន្តបន្ទាប់ជាមួយតារាសម្តែងស្រីសាច់ខ្ចី អូន អ៊ីង ដោយពួកគេថែមទាំងធ្វើដំណើរកម្សាន្តរួមគ្នាទៅបរទេសផងដែរ។ ទោះជាយ៉ាងណាចំណងស្នេហ៍នេះត្រូវបានប្រះស្រាំ។ ខណៈតារាចម្រៀងរូបនេះបាត់មុខពីសិល្បៈ អតីគូស្នេហ៍លោកក៏កាន់តែបង្ហាញភាពសិចស៊ី និងមិនដែលបង្ហាញអារម្មណ៍ខូចចិត្តជាសាធារណៈនោះដែរ៕ វឌ្ឍនា


ចែករំលែក៖