ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ រំលោភបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួន បន្ទាប់ពីរូបគេបានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ យកទៅរំលោភសេពសន្ថវៈបានសម្រេច ភ្លាមនោះត្រូវអ្នកជិតខាងឃើញចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិបាគូ សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សៅ សូដា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ វ ស ល ភេទស្រី អាយុ ៥ឆ្នាំ  ។

យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានដើរចេញពីផ្ទះរបស់ខ្លួនសំដៅទៅផ្ទះជនរងគ្រោះ ហើយជនសង្ស័យបានឃើញជនរងគ្រោះកំពុងអង្គុយចុចទូរស័ព្ទនៅម្នាក់ឯងនៅក្រោម ពេលនោះជនសង្ស័យក៏បានចាប់ទាញដៃជនរងគ្រោះ ទៅផ្ទះរបស់ខ្លួន រួចធ្វើសកម្មភាពរំលោភជនរងគ្រោះបានសម្រេចតែម្តង ។ ភ្លាមនោះត្រូវអ្នកជិតខាងឃើញចាប់ឃាត់ខ្លួន រួចរាយការណ៍ទៅសមត្ថកិច្ចចុះមកយកទៅប៉ុស្តិ៍សាកសួរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖