ព័ត៌មានទាន់ហេតុការណ៍៖

មេទ័ពព្រំដែនកម្ពុជា-ថៃ ជួបគ្នាពង្រឹងវិស័យសហប្រតិបត្តិការសន្តិសុខ និងសម្ព័ន្ធមេត្រីភាពកាន់តែរឹងមាំថែមទៀត

ចែករំលែក៖

ខេត្តប៉ៃលិន៖ នាព្រឹក ថ្ងៃ អង្គារ ១០ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ចន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែនតំណាងឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធ ភូមិភាគទី៥ បានដឹកនាំគណៈប្រតិភូភូមិភាគទី៥ មួយក្រុម ក្នុងនោះមានតំណាងរដ្ឋបាលខេត្តប៉ៃលិនផង ដើម្បី ជួបជាមួយលោកវរនាវីឯក ធីរវឌ្ឍ សែនចៃរ៉ាក់ មេបញ្ជាការយោធា ខេត្តចន្ទបូរី ព្រមទាំងប្រតិភូថៃ នៅច្រកអន្តជាតិព្រំ ទិសទី៣ ខេត្តប៉ៃលិន ប្រយោជន៍ពង្រឹង សហប្រតិបត្តិការសន្តិសុខ សម្ព័ន្ធមេត្រីភាព កាន់តែល្អប្រសើរទ្វេឡើង ។

លោកឧត្តមសេនីយ៍ទោ ចន្ទ រដ្ឋា មានប្រសាសន៍ថា ក្នុងជំនួបរវាងមេបញ្ជាការរងភូមិភាគទី៥ និងមេបញ្ជាការយោធា ខេត្តចន្ទបូរី នាព្រឹកនេះ គឺដើម្បីពង្រឹងវិស័យសហប្រតិបត្តិការសន្តិសុខ ពង្រឹងសម្ព័ន្ធមេត្រីភាព សហប្រតិបត្តិការទំនាក់ទំនងល្អ ដើម្បីផលប្រយោជន៍ ដល់ប្រជាជនប្រកបដោយភាពសុខសាន្ត នៃព្រំដែនប្រទេសទាំងពីរ ។

ក្នុងការពិភាក្សា និងសំណេះសំណាលគ្នាយ៉ាងយូរនោះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនសហប្រតិបត្តិការសន្តិសុខ ពង្រឹងសម្ព័ន្ធមេត្រីភាព សហប្រតិបត្តិការទំនាក់ទំនងល្អតាមព្រំដែនរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរទ្វេឡើងថែមទៀត ទាំងវិស័យយោធា និងសេដ្ឋកិច្ច ៕ ប្រាថ្នា


ចែករំលែក៖