ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ធំ: កម្លាំងអាវុធហត្ថស្រុកបារាយណ៍ចំនួន០៨នាក់ រថយន្ត០២គ្រឿង ដឹកនាំដោយលោកវរៈសេនីយ៍ទោ ឃុន ប៊ុនហួរ មេបញ្ជាការអាវុធហត្ថស្រុកចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង ១០និង៥០នាទីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិ ព្រៃរលាប ឃុំក្រវ៉ាស្រុកបារាយណ៍។

សមត្ថកិច្ចបានអោយដឹងថា បានឃាត់ខ្លួនជនសង្ស័យ0២នាក់ថ្នាំញៀនចំនួន១៤កញ្ចប់តូចនិង១កញ្ចប់ធំ ម៉ូតូ០១គ្រឿង និងជញ្ជីងថ្លឹង០១ ទូរស័ព្ទ០១គ្រឿង សម្ភារប្រើប្រាស់មួយចំនួន។

ជនសង្ស័យឈ្មោះរិន ធា  ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកសិកររស់នៅ ភូមិក្រយា ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ (ចែកចាយ) ។ ឈ្មោះ ផុន វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំរស់នៅក្នុងភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក (ប្រើប្រាស់) ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានប្រមូលវត្ថុតាង ជនសង្ស័យបញ្ជូនទៅអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖