ព័ត៌មានទាន់ហេតុការណ៍៖

តំបន់​រ៉ា​ម​សារ​ជា​ជម្រក​សត្វ​ស្លាប​ជិត​១០០​ប្រភេទ​ កំពុងរស់នៅមានសេរីភាព ដោយមានការអភិរក្សយ៉ាងយកចិត្តទុកដាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ពពួកសត្វ​ស្លាប​កម្រ​ច្រើន​ប្រភេទ ត្រូវ​គេ​ប្រទះ​ឃើញ​រស់នៅផ្តុំ​គ្នា យ៉ាងមានការកក់ក្តៅរស់នៅ​ព្រៃ​តំបន់​រ៉ា​ម​សារ តាមកោះព្រៃមួយចំនួន នឹងជម្រកព្រៃឈើគ្ចែង នឹងដើមរាំង ស្ថិតតាមកោះឈើទាល់ធំ នឹងកោះទន្សាយ ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

មន្ត្រីអភិរក្សផ្នែកបរិស្ថានបានសហការសហការ​ជាមួយ​សហគមន៍​បុរី​អូរ​ស្វាយ បង្កើន​ការ​អភិរក្ស​សត្វ​ស្លាប​ទឹក និង​ការពារ​ជម្រក​សត្វស្លាបព្រោះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពពួកសត្វ​ក្អែកទឹក សត្វ​ស្មោញ សត្វទាទឹក និងពពួកសត្វស្លាបាប ផ្សេង​ៗ​ជាច្រើន​ទៀត​ បានទៅនៅព្រៃតំបន់រ៉ាមសារតាមដងទន្លេមេគង្គ​លើ ។

តាម​សកម្មភាព​ចុះ​ល្បាត​នៅ​តំបន់​រ៉ា​ម​សារ ខេត្តស្ទឹងត្រែង លោក​ឈ​ន ឆ​ន អនុប្រធាន​ការ​រិ​យា​ល័យ​អភិរក្ស​ធនធានធម្មជាតិ នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង ប្រចាំ​នៅ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​ប្រាប់នៅថ្ងៃទី១៧ ខែកុម្ភៈនេះថា ពពួកសត្វ​ស្លាប​គ្រប់​ប្រភេទដូចជាក្អែកទឹករស់ នៅ​តំបន់​រ៉ា​ម​សារ ត្រូវ​បាន​គ្រប់​គ្រងដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ កុំពុងសហការគ្នាការពារយ៉ាងម៉ឹងមាត់បំផុត ។

ប្រភព​ដដែល​បាន​បញ្ចាក់ថា បើ​ជនខិលខូច​ណា​ទៅ​បរបាញ់ ដាក់​អន្ទាក់ ប្រើប្រាស់​ថ្នាំពុល សម្លាប់សត្វ ឬ​ប្រើ​ឧបករណ៍​ឆក់ សមត្ថកិច្ច​នឹង​ចាត់វិធានការ​ច្បាប់ ព្រោះ​មន្ត្រី​បរិស្ថាន​បាន​បង្កើន​ការ​ចុះ​ល្បាត​ជា​ប្រចាំ​នៅ​តំបន់​រ៉ា​ម​សារ​នេះ ។

លោក​យេ​ន ម៉ី ប្រធានសហគមន៍បូរីអូរស្វាយស្វាយ បញ្ជាក់​ថា បញ្ហា​នេះ​ជា រឿយ​ៗ​អាជ្ញាធរ​មូលដ្ឋាន​តែងតែ​អំពាវនាវ​ឱ្យ​ប្រជា​អ្នកនេសាទ​ ចូលរួមបង្កើនការថែរក្សា ព្រោះ​វា​ជា​សម្បត្តិ​ធនធានធម្មជាតិ​របស់​យើង​ទាំងអស់​គ្នា ដែល​កើត​មាននៅ​ក្នុងភូមិ​ឃុំ ។

លោកបន្តថា:វត្តមានសត្វដ៏ច្រើននេះ​នេះ ជា​សក្តានុពល​មួយ​បន្ថែម​ទៀត តម្រូវ​ឱ្យ​សហគមន៍ និង​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​យកចិត្តទុកដាក់​ក្នុង​ការ​អភិរក្ស ព្រោះ​វា​ជា​ផលិតផល​បំរើ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​ទី​នេះ ទាំងភ្ញៀវជាតិ នឹងភ្ញាអន្តរជាតិផងដែរ ។

តំបន់​រ៉ា​ម​សារ​ដែល​ត្រូវ​អភិរក្ស​នោះ មាន​ផ្ទៃដី និង​ព្រៃឈើ​លិច​ទឹក​ ដូចជាដើមគ្រវែង ដើមរាំងទឹក ដុះនៅលើកោះតូចធំ មានចំនួន១៤.៦០០​ហិ​កតា ដែល​មាន​ពពួកសត្វ​ស្លាប​រស់នៅ​៩៧​ប្រភេទ និង​ត្រី​ចំនួន​១៣០​ប្រភេទផងដែរ កំពង់ការពារ នឹងអភិរក្ស ក្នុងតំបន់រាំសារ គ្រប់គ្រងដោយមន្ត្រីបរិស្ថាន ឧទ្យានុរក្ស និងសហគមន៍ ក្នុងមូលដ្ឋាន ៕ មាស សុផាត


ចែករំលែក៖