ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសារាចរណែនាំស្តីពីវិធានការទប់ស្កាត់ជំងឺផ្តាសាយបក្សីកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ។
កន្លងមក ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានចេញលិខិតណែនាំ និងជូនដំណឹងដល់អ្នកចិញ្ចឹមសត្វអ្នកធ្វើអាជីវកម្មសត្វ និងផលិតផលសត្វ ជាពិសេសបក្សី និងផលិតផលពីបក្សី ក្នុងការបង្ការ និងទប់ស្កាត់ជំងឺផ្តាសាយបក្សី ស្របពេលដែលបច្ចុប្បន្នមានការប្រែប្រួលអាកាសធាតុត្រជាក់ និងក្តៅ បើទោះបីជាជំងឺផ្តាយសាយបក្សីបានស្ងប់ស្ងាត់ចាប់តាំងពីឆ្នាំ២០១៩ រហូតមកទល់នឹងពេលនេះក៏ដោយ ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីណែនាំ៩ចំណុច ដែលមានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោម ៖